ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានា​ធិបតី​ចិន ស៊ី​​ ជីនពីង ឈប់​សំចត​នៅ​រដ្ឋ​អាឡាស្កា​ពេល​វិលត្រឡប់​ទៅ​កាន់​ប្រទេស​ចិនវិញ


ប្រធានាធិបតី​ចិន​ Xi Jinping (កណ្តាល) កំពុង​ស្តាប់អភិបាល​រដ្ឋ Alaska លោក Bill Walker នៅ​ក្នុង​កិច្ច​ប្រជុំមួយ​កាល​ពី​ថ្ងៃសុក្រ​ ទី០៧ មេសា ២០១៧​ ក្នុង​ទីក្រុង​ Anchorage រដ្ឋ Alaska។

បន្ទាប់​ពី​ការ​ចរចា​កម្រិត​ខ្ពស់​អស់​រយៈ​ពេល​បីបួន​ថ្ងៃ​ជាមួយ​លោក​ប្រធានា​ធិបតី​សហ រដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ មក យន្តហោះរបស់ប្រធានា​ធិបតី​ចិនបាន​ឈប់​សំចត​ចាក់​សាំង​នៅ​រដ្ឋអាឡាស្កា​សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃ​សុក្រ ​ដោយ​បាន​ប្រើ​ប្រាស់​ពេល​វេលា​នោះ​ដើម្បី​ជួប​ជាមួយ​អភិបាល​រដ្ឋ​អាឡាស្កា។

លោក Bill Walker អភិបាលរដ្ឋ​អាឡាស្កា​បាន​ស្វាគមន៍​លោក​ប្រធានា​ធិបតី​ស៊ី ​នៅ​ក្នុង​រដ្ឋធានី Anchorage នៃ​រដ្ឋ​អាឡាស្កា ដែល​នៅ​ទី​នោះ​លោក​ទាំង២​បាន​បន្តធ្វើ​ដំណើរ​មើល​ទស្សនីយ​ភាព​ហើយ​បាន​និយាយ​អំពីចំណង​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​របស់​រដ្ឋ​អាឡាស្កា​ជាមួយ​ប្រទេស​ចិន។

​លោក Walker ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​មុនពេល​ជំនួប​ជាមួយ​ប្រធានា​ធិបតី​ស៊ី ​ជីង​ពីង​ថា «​យើងមានសក្តានុពល​យ៉ាង​ខ្លាំង​ក្នុង​ឧស្សាហកម្មប្រេង​និងឧស្ម័ន ទេសចរណ៍ នេសាទ ទំនិញ​ដឹក​តាម​យន្តហោះ ធន ធាន​រ៉ែ‍»។

លោក​ប្រធានា​ធិបតី​ចិន ​ស៊ី ​បាន​ស្នើ​ជួប​ជាមួយ​លោក​អភិបាល​រដ្ឋ Walkerដែល​បាន​ប្រើ​ប្រាស់​ពេល​វេលា​ដើម្បី​ធ្វើ​ដំណើរ​មើលធនធាន​ធម្ម​ជាតិ​ដ៏​មហា​សាល​របស់រដ្ឋ​អា ឡាស្កា​ហើយគាំទ្រ​បំពង់​បង្ហូរ​ប្រេង​ដែល​នឹងនាំ​ប្រេង​ទៅ​កាន់​ប្រទេស​ចិន។

យោងទៅតាម​ចំនួន​មក​ពីការិយាល័យ​ជំរឿន​ពលរដ្ឋ​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង ថា ចិនបាន​ទិញទំនិញ​របស់​រដ្ឋ​អាឡាស្កា​ដែល​មាន​តម្លៃ​ជិត១ពាន់​២រយលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យចិន​ជាទី​ផ្សារ​នាំទំនិញ​ចេញ​ដ៏​ធំ​បំផុត​របស់​រដ្ឋ​នោះ។

លោក Chris Hladick ស្នងការ​ក្រសួង​ពាណិជ្ជកម្ម​របស់​រដ្ឋ​អាឡាស្កា ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មានAssociated Pressថា ​ជំនួប​នោះ​ «ជាឱ​កាសមួយក្នុង​មួយ​ជីវិត‍»៕

XS
SM
MD
LG