ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​គ្រោង​បង្កើត​តំបន់​កំណត់​ការពារ​ដែន​អាកាស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


រូបភាពឯកសារ៖ ទាហាន​ចិន​ម្នាក់​បក់​ដៃលា​ទៅ​កាន់​កង​នាវា​រុស្ស៊ី​ខណ​ដែលកង​សមយុទ្ធ​រួម​គ្នា​រវាង​រុស្ស៊ី​និង​ចិន​បាន​បញ្ចប់​នៅ​ Zhanjiang ខេត្ត Guangdong ប្រទេស​ចិន។

រូបភាពឯកសារ៖ ទាហាន​ចិន​ម្នាក់​បក់​ដៃលា​ទៅ​កាន់​កង​នាវា​រុស្ស៊ី​ខណ​ដែលកង​សមយុទ្ធ​រួម​គ្នា​រវាង​រុស្ស៊ី​និង​ចិន​បាន​បញ្ចប់​នៅ​ Zhanjiang ខេត្ត Guangdong ប្រទេស​ចិន។

ស្ថាប័ន​រដ្ឋ​របស់​ប្រទេស​ចិន​មួយ​បាន​បញ្ជាក់​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​បង្កើត​តំបន់​កំណត់​ការពារ​ដែន​អាកាស​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​មាន​សិទ្ធិ​ក្នុង​ការ​តាមដាន​យន្តហោះ​បរទេស​ដែល​ហោះ​កាត់​ពី​លើ​តំបន់​នោះ។

វិធានការ​បង្កើត​តំបន់​កំណត់​ការពារ​ដែន​អាកាស​នេះ ក៏​នឹង​ធ្វើ​តាម​ជំហាន​នានា​ជា​ច្រើន​ដើម្បី​ត្រួតត្រា​លើ​ការ​ចរាចរ​របស់​នាវា​បរទេស​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។ ចំណុច​នេះ​ចង់​បញ្ជាក់​ពី​គោល​បំណង​របស់​ប្រទេស​ចិន​ក្នុង​ការ​ទាមទារ​កាន់កាប់​ដែន​ទឹក​ដ៏​ធំធេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់ពី​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​កាត់​សេចក្ដី​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ថា ប្រទេស​ចិន​គ្មាន​ការ​អះអាង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ក្នុង​ការ​ទាមទារ​នេះ​នោះ​ទេ។

វិទ្យាស្ថាន​ជាតិ​ដើម្បី​ការ​សិក្សា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ចិន បាន​បញ្ជាក់​ថា ដោយសារតែ​មាន​ការ​ក្រុម​ល្បាត​តាម​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ប្រហែល ៧ រយ​នាក់ ធ្វើ​ការ​ល្បាត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​បង្កើត​តំបន់​កំណត់​ការពារ​ដែន​អាកាស​នេះ​ឡើង ដរាប​ណា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ។

សហរដ្ឋ​អាមេរិក​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ក្បែរ​ខាង​ប្រទេស​ចិន​ឲ្យ​ជួយ​សហការ​ជាមួយ​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ និង​បាន​ហៅ​តំបន់​សមុទ្រ​នេះ​ថា​ជា​ផ្លូវ​ទឹក​អន្តរជាតិ។ ប្រទេស​ចិន​ថា សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​រារាំង​ការ​ពង្រីក​ដែន​ទឹក​របស់​ខ្លួន។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និង​ហ្វីលីពីន ក៏​បាន​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សំបូរ​ធនធាន​ត្រី និង​ធនធាន​ផ្សេងៗ​ទៀត នេះ​ដែរ៕

XS
SM
MD
LG