ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន៖ ប៉ូលិស​ Interpol ចេញ​សេចក្តី​ប្រកាស​តាម​ចាប់​ខ្លួន​អ្នក​រិះគន់​បក្ស​កុម្មុយនិស្ត


លោក Guo Wengui ដែល​ជា​មហាសេដ្ឋី​ និង​ជា​អ្នក​រិះគន់​គណបក្ស​កុម្មុយនិស្ត​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA ផ្សាយ​ជា​ភាសា​ចិន​ កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
លោក Guo Wengui ដែល​ជា​មហាសេដ្ឋី​ និង​ជា​អ្នក​រិះគន់​គណបក្ស​កុម្មុយនិស្ត​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA ផ្សាយ​ជា​ភាសា​ចិន​ កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

ក្រសួង​ការបរទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​អន្តរជាតិ​ Interpol បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ ដើម្បី​តាម​ចាប់​ខ្លួន​លោក Guo Wengui ដែល​ជា​មហាសេដ្ឋី​ និង​ជា​អ្នក​រិះគន់​គណបក្ស​កុម្មុយនិស្ត​ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​បទ​ឧក្រិដ្ឋ​ដែល​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក Lu Kang បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «អ្វី​ដែល​យើង​យល់​នោះ​គឺ​ថា ប៉ូលិស​អន្តរជាតិ Interpol បាន​ចេញ​សេចក្តី​ប្រកាស​តាម​ចាប់​ខ្លួន​លោក Guo Wengui ដែល​ជា​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ‍»។

អាត្ថាធិប្បាយ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ VOA សេវា​ភាសា​ចិន​សម្ភាសន៍​លោក Guo កាលពី​ថ្ងៃ​ពុធ។ លោក Guo ធ្លាប់​បាន​ថ្លែង​ថា លោក​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​ ក្នុង​អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​អំពី​មេដឹកនាំ​របស់​ចិន។ លោក​បាន​ថ្លែង​កាលពី​ដើម​សប្តាហ៍​នេះ​ថា លោក​បាន​រង​ការ​គំរាម​កំហែង​ពី​ទីភ្នាក់ងារ​របស់​ចិន ដោយ​ព្រមាន​ប្រឆាំង​ចំពោះ​ការ​ធ្វើ​បទ​សម្ភាសន៍​របស់​លោក។

លោក Guo បាន​ប្រាប់​ VOA ថា៖ «ក្រុម​អ្នក​សារព័ត៌មាន VOA បាន​លើកឡើង​ថា ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ទៅ​កាន់​ VOA និង​ស្នើ​កុំ​ឲ្យ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ។ មូលហេតុ​គឺ​សាមញ្ញ​នោះ​ទេ។ មូលហេតុ​គឺ​ដោយ​សារ​តែ​អ្នក​ដែល​ខ្ញុំ​នឹង​ធ្វើ​ការ​លាត​ត្រដាង​នោះ​ គឺ​ជា​អ្នក​ដែល​មាន​អំណាច​ក្នុង​ការ​បញ្ជា​ក្រសួង​ការបរទេស។ បុគ្គល​នោះ​មាន​ភាព​ភ័យ​ខ្លាច​ ដោយ​សារ​តែ​បុគ្គល​រូប​នោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ‍»៕

XS
SM
MD
LG