ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​និង​បណ្តា​ប្រទេស​អាស៊ាន យល់​ស្រប​គ្នា​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង


ក្រុម​កងទ័ព​ជើងទឹក​ពិសេស​របសើ​ហ្វីលីពីន​យាមល្បាតលើឆ្នេរ Subic Bay កាល​ពី​ថ្ងៃទី​០៦ សីហា ២០១៣។

ចិន​និង​បណ្តា​ប្រទេស​អាស៊ាន យល់​ស្រប​គ្នា​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ជា​ការ​អភិវឌ្ឍ​មួយ​ដែល​អាចបន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ។

ក្រសួង​ការ​បរទេស​ចិន​បាន​និយាយថា​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ពី​សមាគម​អាស៊ាន និង ប្រទេស​ចិន បាន​យល់​ស្រប​គ្នា​លើ​ក្រប​ខណ្ឌដែល​បង្កើត​ជា​គោល​ការណ៍​ណែនាំ សម្រាប់​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ។ ការ​យល់​ស្រប​គ្នា​នេះ​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ភាគនិរតី នៃខេត្ត Guizhou ​នៃ​ប្រទេស​ចិន។

ចិន​ទាម​ទារ​កម្មសិទ្ធិក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើ​តែ​ទាំង​អស់។តំបន់​នេះ​ត្រូវ​គេ​ជឿ​ថា​ពោរពេញ​ទៅ​ដោយ​ប្រេង និង ឧស្ម័ន​ធម្មជាតិ។ កោះ​តៃ​វ៉ាន់ និង សមាជិក​នៃ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ក៏​បាន​ទាម​ទារ​កម្មសិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ។​ ជម្លោះ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​អាស៊ាន ដែល​ធម្មតា​ព្យាយាមស្វែង​រក​ការ​ចុះ​សម្រុង​គ្នា​នោះ។

ជម្លោះ​នេះ​បាន​ឡើង​ដល់​កម្រិតខ្ពស់ កាល​ពីប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ គ្រា​ដែល​ប្រទេស​ចិន​បាន​សាង​សង់​កោះ​សិប្បនិមិត្ត​ក្នុង​សមុទ្រ​ដែល​អាចទ្រទ្រង់ទី​តាំង​យោធា​បាន។ ចំណាត់​ការ​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា ពី​សំណាក់​បណ្តា​ប្រទេស​អាស៊ាន​ដែល​ទាម​ទារ​កម្មសិទ្ធិដែរ និង​ពី​សំណាក់​ស.រ.អា ដែល​ជជែក​ថា​សកម្មភាព​របស់​ចិន គំរាម​កំហែង​ដល់​ការ​ធ្វើ​នាវាចរ​ដោយ​សេរី ឆ្លង​កាត់​តំបន់​សមុទ្រ​ដ៏​សំខាន់​នេះ៕

XS
SM
MD
LG