\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋ​មន្រ្តី​កាណាដាត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​សរសើរ​លោក Castro


​លោក Justin Trudeau នាយករដ្ឋមន្រ្តី​នៃ​​ប្រទេស​កាណាដា។

​លោក Justin Trudeau នាយករដ្ឋមន្រ្តី​នៃ​​ប្រទេស​កាណាដា។

ប្រតិកម្ម​របស់​មេដឹកនាំ​ពិភពលោក​ចំពោះ​ការ​ស្លាប់​របស់​លោក Fidel Castro ​រួមមាន​ការ​សោក​ស្តាយ​ ហើយ​ពេល​ខ្លះ​មាន​ការរិះគន់​ចំពោះ​មេដឹកនាំ​ប្រទេស​គុយបា​នេះ។​ក៏​ប៉ុន្តែ​ចំពោះ​ការ​សរសើរ​របស់​លោក Justin Trudeau នៃ​ប្រទេស​កាណាដាចំពោះការ​ស្មោះ​ស្ម័គ្រ​និង​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រជា​ពលរដ្ឋ​គុយបា​របស់​មេដឹកនាំ​ផ្តាច់​ការ​បដិវត្តិន៍​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្តី​បន្ទោស​ពី​អ្នកនយោបាយខ្លះ​របស់កាណាដា​និង​សហរដ្ឋអាមេរិក​។

​លោកនាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​កាណាដា​បាន​និយាយ​ថា «ខ្ញុំ​ដឹងថា ​ឪពុក​របស់​ខ្ញុំ​មាន​មោទនភាព​បំផុត​ដោយ​បាន​ហៅ​លោក Castro ថា​ជា មិត្ត​ភក្តិ​ហើយ​ខ្ញុំ​ក៏​មាន​ឱកាស​បាន​ជួប​លោក Fidel ​នៅពេល​ដែល​ឪពុក​របស់​ខ្ញុំទទួល​មរណភាព‍»។

​លោក​នាយករដ្ឋ​មន្រ្តី Trudeau ​ដែល​បាន​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រ​ទេស​គុយបា​នៅ​ដើម​ខែ​នេះ​ ​បាន​មាន​ប្រសាសន៍​ថា «ខណៈ​ដែលលោក​ជាឥស្សរជន​ដ៏​ចម្រូង​ចម្រាស​ម្នាក់ ​ទាំង​ពួក​អ្នកគាំទ្រ​លោក Castroនិង​ពួក​អ្នក​ប្រឆាំង ​បាន​ទទួល​ស្គាល់ពីការ​ស្មោះ​ស្ម័គ្រ និង​ការ​ស្រឡាញ់​ដ៏​មហិមារបស់​លោក​ចំពោះ​ប្រជា​ពលរដ្ឋ​គុយបា ដែល​មាន​ឥទ្ធិពល​ដ៏​ជ្រាល​ជ្រៅ។

លោកស្រី Kellie Leitch សមាជិក​សភារបស់​គណបក្សអភិរក្ស​និយម​កាណាដា ​បាន​និយាយ​ថា ​កំណត់​សម្គាល់​របស់​លោក​នាយករដ្ឋ​មន្រ្តី Trudeau អំពី​លោក Castro មាន​សំនៀង​ដូចជា​លោកនាយករដ្ឋ​មន្រ្តី​អាន​សៀវភៅ​រឿង។

លោក Marco Rubio ​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​គុយបា មានការ​ភ្ញាក់​ផ្អើល​ពី​ការ​សរសើរ​លោក Castroរបស់​នាយករដ្ឋ​មន្រ្តី​កាណាដា​ដោយ​និយាយ​ថា តើ​នេះ​ជាសេចក្តី​ថ្លែងការណ៍​ពិត​ប្រាកដ​ឬជាការ​ត្រាប់​កំប្លែង​ដើម្បី​រិះគន់?។ ពីព្រោះ​ប្រសិន​បើ​វា​ជា​សេចក្តី​ថ្លែងការណ៍​ពីតប្រាកដ​ពី​នាយករដ្ឋ​មន្រ្តី​នៃ​ប្រ ទេសកាណាដា ​ការណ៍​នេះជា​ការ​ខ្មាស​អៀននិង​អាម៉ាស​បំផុត៕

XS
SM
MD
LG