ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុទ្ធនាការ​ដឹកនាំ​ដោយ​ជនជាតិ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​ជួសជុល​កន្លែង​បញ្ចុះ​សព​របស់​ជនជាតិ​ជ្វីប


របាយការណ៍​បាន​និយាយ​ថា មាន​ការ​វាយប្រហារ​លើ​កន្លែង​បញ្ចុះ​សព​របស់​ជនជាតិ​ជ្វីប​ជាង​១៧០​ផ្នូរ​នៅ​កន្លែង​បញ្ចុះ​សព Chesed Shel Emeth Cemetery កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

របាយការណ៍​បាន​និយាយ​ថា មាន​ការ​វាយប្រហារ​លើ​កន្លែង​បញ្ចុះ​សព​របស់​ជនជាតិ​ជ្វីប​ជាង​១៧០​ផ្នូរ​នៅ​កន្លែង​បញ្ចុះ​សព Chesed Shel Emeth Cemetery កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យុទ្ធនាការ​អង្គាស​ប្រាក់​មួយ​ចាត់ចែង​ដោយ​ជនជាតិ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​បានប្រមូល​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ជួស​ជុល​ការ​ខូចខាត​ដោយ​សារ​មាន​ការ​បំផ្លាញ​នៅ​ក្នុង​កន្លែង​បញ្ចុះ​សព​ពួក​ជន​អំបូរ​ជ្វីប​មួយ​នៅ​ក្នុង​រដ្ឋ​ Missouri នា​ប៉ែក​កណ្តាល​ស.រ.អា.។

ពួក​អ្នក​បំផ្លិច​បំផ្លាញ​បាន​ធ្វើ​ឱ្យ​ខូចខាត​ ឬ​បាន​គាស់​រំលើង​ថ្ម​ចារឹក​នៅ​ផ្នូរ​សព​ជាង​២០០​នៅ​ឯ​កន្លែង​បញ្ចុះសព​ Chesed Shel Emeth ក្នុង​តំបន់​ជាយ​ក្រុង University City នៅ​ខាង​ក្រៅ​ក្រុង St. Louis។​

អ្នកស្រី​ Linda Sarsour និង​លោក Tarek El-Messidi បាន​ចាប់​ផ្តើម​កិច្ច​ខិត​ខំ​ប្រឹងប្រែង​តាម​បណ្តាញ​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​គោលដៅ​អង្គាស​ប្រាក់​ឱ្យ​បាន​២ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ជួស​ជុល​ការ​ខូចខាត​ទាំង​នេះ។ ​ការ​ធ្វើ​វិភាគ​ទាន​បាន​លើស​ពី​២ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​តែ​ពីរ​បី​ម៉ោង​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទឹក​ប្រាក់​អង្គាស​បាន​សរុប​មាន​ចំនួន​ជាង​៥ម៉ឺន​៥ពាន់​ដុល្លារ។​

អ្នក​ស្រី​ Sarsour បាន​សរសេរ​តាម Twitter ថា «សូម​កុំ​មើល​ងាយ​ចិត្ត​សប្បុរសធម៌ ​និង​សាមគ្គីភាព​ដែល​ប្រជារាស្ត្រ​មាន​នៅ​ក្នុង​ខ្លួន​ពួក​គេ»។

ពួក​អ្នក​ចាត់ចែង​ការ​អង្គាស​ប្រាក់​នេះ​បាន​និយាយ​ថា ប្រាក់​កាស​លើស​ពី​សេចក្តី​ត្រូវ​ការ​សម្រាប់​ការ​ជួស​ជុល​នៅ​ក្នុង​កន្លែង​បញ្ចុះ​សព​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ជួយ​ជួស​ជុល​មជ្ឈមណ្ឌល​ជ្វីប​ឯ​ទៀតៗ​ដែល​បាន​ត្រូវ​បំផ្លិច​បំផ្លាញ។​

អ្នក​ចាត់ចែង​ការ​អង្គាស​ប្រាក់​នេះ​បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​នៃ​ការ​អង្គាស​នេះ​ថា «តាម​រយៈ​យុទ្ធនាការ​នេះ​ យើង​សង្ឃឹម​ថា​ បញ្ជូន​សារ​បង្រួបបង្រួម​មួយ​ពី​សហគមន៍​ជ្វីប និង​សហគមន៍​ក្រុម​អ្នក​គោរព​សាសនា​ឥស្លាម​ថា ​គ្មាន​កន្លែង​សម្រាប់​ការ​ស្អប់​ខ្ពើម ការ​ប្រមាថ​ និង​អំពើ​ហិង្សា​បែប​នេះ​នៅ​ក្នុង​ប្រទេស​អាមេរិក​ទេ។ យើង​បួងសួង​សូម​ឱ្យ​ការ​អង្គាស​ប្រាក់​នេះ​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​សន្តិសុខ ​និង​សន្តិភាព​ដល់​សហគមន៍​ជនជាតិ​អាមេរិកាំង​អំបូរ​ជ្វីប​ដែល​មាន​ការ​អាក់អន់​ចិត្ត​ដោយសារ​ហេតុការណ៍​នេះ»។

កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ថ្កោលទោស​ដល់​កំណើន​កាលពី​ពេល​ថ្មីៗ​នេះ​នៃ​ការ​គំរាមកំហែង​ប្រឆាំង​នឹង​ក្រុម​ជន​អំបូរ​ជ្វីប​នៅទូទាំង​សហរដ្ឋ​អាមេរិក​ ដោយ​លោក​បាន​និយាយ​ថា ការ​គំរាមកំហែង​ទាំង​នេះ «នឹង​ត្រូវ​បញ្ឈប់»៕

XS
SM
MD
LG