\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល លើកពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស ​​

លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ទទួលយកទឹកពីអ្នកគាំទ្ររបស់លោកនៅតុលាការកំពូលនៅ​រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​ទាំង​៥​រូប​រំពឹង​ថា​ ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៣០​ខាងមុខ​នេះ នឹង​មាន​លទ្ធផល​វិជ្ជមាន​សម្រាប់​កូន​ក្ដី​របស់​ពួកគេ។

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​នេះ បាន​បញ្ចប់​សវនាការ​លើ​បណ្ដឹង​សារទុក្ខ ឬ​ហៅថា​បណ្ដឹង​មិន​សុខ​ចិត្ត​លើ​ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ របស់មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក៤រូប និង ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​មេសា​ ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​ និង​សមគំនិត​សូក​ប៉ាន់​នារី​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល លោក​ស្រី គិម សត្ថាវី និយាយ​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​វិញ។

លោកស្រី និយាយ​ថា តុលាការ​មាន​មូល​ហេតុ​គ្រប់​គ្រាន់​ដើម្បី​បន្ត​ឃុំ​ខ្លួន​ដើម្បី​ស៊ើប​អង្កេតអ្នក​ទាំង​៥​នេះ ដោយ​បង្ហាញ​មូល​ហេតុ​ថា តុលាការ​ត្រូវ​រង់ចាំ​សាក្សី​ដែល​កំពុង​ជាប់​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស​រយៈពេល​១ឆ្នាំ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​ទាំង​៥​រូប​រំពឹង​ថា​ ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៣០​ខាងមុខ​នេះ នឹង​មាន​លទ្ធផល​វិជ្ជមាន​សម្រាប់​កូន​ក្ដី​របស់​ពួកគេ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បន្ត​ឃុំ​ខ្លួនកូន​ក្តី​របស់​លោក និង​មន្ត្រី​អាដហុក​៤​រូប​ទៀត​ហាក់​មិន​ចំណេញ​សម្រាប់​រដ្ឋាភិបាល ស្រប​ពេល​ដែល​លោក និង​កូន​ក្ដី​ សុទ្ធ​តែ​បាន​បង្ហាញ​ពី​មូល​ហេតុ​រឹងមាំក្នុង​ការ​ស្នើ​ឲ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ។

ដូច្នេះ​លោក​រំពឹង​ថា តុលាការនឹង​អនុញ្ញាត​ឲ្យ​កូន​ក្ដី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ។

«មិន​មាន​ករណី​ណា​ចាំបាច់​ក្នុង​ការ​ឃុំ​ខ្លួន​បន្ត​ទៀត​ទេ ដោយសារ​រយៈពេល​នៃ​ការ​ស៊ើប​អង្កេត​ហ្នឹង​គឺ​មាន​រយៈពេល​៧​ខែ​ហើយ ហើយ​យើង​គិត​ពី​គោលការណ៍​សេរីភាព​ជន​ជាប់​ចោទ​ ត្រូវ​តែ​ទទួល​បាន​នូវ​សេរីភាព​ជា​សំខាន់។ ទោះបីជា​ចៅក្រម​ស៊ើបសួរ​ គាត់​ចង់​បន្ត​ការ​ស៊ើបសួរ​ អា​នេះ​ជា​នីតិវិធី ប៉ុន្តែ​អ្វី​ដែល​យើង​គិត​ជា​សំខាន់​គឺ​សេរីភាព​ ដោយសារ​បើ​សិន​ជា​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ទៅ វា​ធ្វើឲ្យ​ចំណេញ​ទាំងអស់​គ្នា ចំណេញ​ទាំង​សង្គម ហើយ​ចំណេញ​ទាំង​ជន​ជាប់​ចោទ»។

សហគមន៍​អន្តរជាតិ និង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​និយាយ​ថា​ការ​ចាប់ខ្លួន​នេះ​គឺជា​ការ​គាប​សង្កត់​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ។​

លោក នី សុខា (ឆ្វេង) លោកណៃ វង់ដា (កណ្ដាល) និង​លោក យី សុខសាន្ត (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

មន្ត្រី​សមាគម​អាដហុក​ទាំង​បួន​រូប​ដែល​កំពុង​ជាប់ឃុំ​ឃាំង​រួម​នោះមាន​លោក ​នី សុខា​ លោក ​យី សុខសាន្ត ​លោក ​ណៃ វ៉ង់ដា និង​លោកស្រី​ លឹម មុនី។ ចំណែក​ឯ​លោក នី​ ចរិយា​ គឺ​ជា​អតីតមន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​នេះ​ដែរ ហើយ​បច្ចុប្បន្ន លោក​គឺជា​អគ្គលេខាធិការ​រង​នៃ គ.ជ.ប។

លោក យី សុខសាន្ត មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

អ្នក​ទាំង​៥ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោយពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះ​ហៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី បន្ទាប់​ពី​នាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ​ ​បាន​ឆ្លើយ​ថា ​មន្ត្រី​ទាំង​៥រូប​នេះ ​បង្គាប់​ឲ្យ​នាង​និយាយ​កុហក​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​មន្ទិល​រវាង​រូប​នាង​ជាមួយ​លោក​ ​កឹម សុខា ​ប្រធាន​ស្ដីទីគណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ចុង​ខែ​មេសា​កន្លង​មក។

នេះ​ជា​សវនាការ​ជា​សាធារណៈ​លើក​ទី​១​ដែល​តុលាការ​បាន​បើក​ ​ក្រោយ​ពី​តុលាការ​ឃុំ​ខ្លួន​មន្រ្តី​ទាំង​៥​រូប​អស់​រយៈពេល​ជាង​៧​ខែ និង​បើក​សវនាការ​អស់​ជាច្រើន​ដង​រួច​មក។

លោកស្រី លឹម មុន្នី មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

សវនាការ​នេះ ក៏​មាន​ការ​ចូល​រួម​ឃ្លាំមើល​ពី​មន្ត្រី​ស្ថានទូត​ជប៉ុន មន្ត្រី​ស្ថានទូត​ស៊ុយអែត មន្ត្រី​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត។

​បុគ្គលិក​សមាគម​អាដហុក និង​មន្រ្តី គ.ជ.ប ទាំង​៥រូប បាន​លើកឡើង​ពី​មូល​ហេតុ​នៃ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ខ្លួន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ ហើយ​ថា ពួកគេ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ និង​ពួក​មាន​តួនាទី​ត្រូវ​មើល​ថែទាំ​គ្រួសារ និងបន្ត​ការងារ​ជួយ​សង្គម។

អ្នក​ទាំង​៥ ក៏​បាន​លើកឡើង​ដែរ​ថា ​ពួកគេ​គោរព​តាម​ការ​កោះហៅ​របស់​តុលាការ​ដើម្បី​សួរនាំ ដាក់​ប្រាក់ និង​លិខិត​ឆ្លង​ដែនតម្កល់​ ដើម្បី​ធានា​ថា​ពួកគេ​នឹង​មិន​អាច​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ជា​ដើម។

ក្រុម​មេធាវី​ចំនួន​៦​រូប​ដែល​ការពារ​ក្ដី​ឲ្យ​មន្ត្រី​ទាំង​៥រូប ក៏​បាន​លើក​ឡើង​ថា ​កូន​ក្ដី​របស់​ពួកគេ​មាន​មូល​ហេតុ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សិទ្ធិ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ព្រម​ទាំង​បានធានា​លើ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ​ផង​ដែរ។

លោក ហួន ជុនឌី ​មេធាវី​ការពារ​សិទ្ធិ​មន្ត្រី​អាដហុក ប្រាប់ VOA ថា ក្នុង​សវនាការ​នា​ព្រឹកមិញ​នេះថា ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ហាក់​បង្ហាញ​ពី​ការពិចារណា​យ៉ាង​ល្អិត​ល្អន់​ចំពោះ​មូល​ហេតុ​ដែល​កូន​ក្ដី និង​មេធាវី​បាន​លើក​ឡើង។

លោក​រំពឹង​ថា ​តុលាការ​កំពូល​នឹង​អនុញ្ញាត​ឲ្យ​កូន​ក្តី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ។​

«តុលាការ​កំពូល​ធ្លាប់​ផ្តល់​នូវ​ភាពយុត្តិធម៌​នេះ​ដល់​ជន​ត្រូវ​ចោទ ឬក៏​ជន​ជាប់​ចោទ​ជា​ច្រើន​រួម​មក​ហើយ។ ដូច្នេះ​ហើយ បាន​ជា​ក្រុម​មេធាវី​យើង​នៅ​តែ​មាន​ក្ដី​សង្ឃឹម និង​យល់​ជា​វិជ្ជមាន​ថា​ តុលាការ​កំពូល​លើក​នេះ​នឹង​ធ្វើ​ការ​សម្រេច​មួយ​ដែល​មាន​ភាពសុក្រឹត និង​យុត្តិធម៌ ដោយ​ផ្អែក​ទៅលើ​ផ្លូវ​ច្បាប់​ជា​សំខាន់ ជា​ជាង​ពិចារណា​លើ​បញ្ហា​ផ្សេងៗ​ក្រៅពី​យុត្តិធម៌»។

លោក ណៃ វង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ខណៈ​សមត្ថកិច្ច​បណ្ដើរ​ចេញពី​សាលសវនាការ មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ទាំង​៥រូប ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ដៃ​ជាប់​ខ្នោះ​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ ដោយ​ភាព​ត្រឹមត្រូវ យុត្តិធម៌​តាម​ច្បាប់។​

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ ប្រាប់ VOA ថា មូល​ហេតុ​ដែល​បាន​លើក​ឡើង​របស់មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ទាំង៥​រូប រួម​ទាំង​មេធាវី​របស់​ពួក​គេ មាន​ហេតុ​ផលសមស្រប​តាម​ការ​ចែង​របស់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ដែល​អាច​ឲ្យ​ពួកគេ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​បាន។

«យើង​ឃើញ​ថា​លក្ខខណ្ឌ​ដែល​បាន​លើក​ឡើង​ទាំងអស់​នេះ​ វា​ជា​លក្ខខណ្ឌ​មួយ​ដែលគ្រប់​គ្រាន់ សម្រាប់​តុលាការ​កំពូល​លោក​ពិចារណា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក៏​ប៉ុន្តែ​យ៉ាង​ណា​យើងគ្រាន់​តែ​មាន​សង្ឃឹម​ថា​អ្នក​ទាំងអស់​ហ្នឹង​អាច​នឹង​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន​បាន។ ប៉ុន្តែ​ជា​លទ្ធផល​យើង​ ក៏​រង់ចាំ​នៃ​ការ​ប្រកាស​សាល​ដីកានៅថ្ងៃ​គម្រោងប្រកាស​ហ្នឹង»។​

នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​ បណ្ដុំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​១០ បាន​ហៅ​ការ​បន្ត​ឃុំ​ខ្លួនបណ្ដោះ​អាសន្ន​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​៤​នាក់ និង​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថា​ មិន​ស្រប​ច្បាប់​ជាតិ​ និង​ជា​ការ​អនុវត្ត​ខុស​ពី​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ៕

XS
SM
MD
LG