ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការធ្វើ​កំណែទម្រង់​នៅ​ក្រុង Ferguson មាន​ដំណើរការ​ទៅ​មុខ​បន្ទាប់ពី​ដំណោះស្រាយ​ប្តឹង​សហព័ន្ធ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការធ្វើ​កំណែទម្រង់​នៅ​ក្រុង Ferguson មាន​ដំណើរការ​ទៅ​មុខ​បន្ទាប់ពី​ដំណោះស្រាយ​ប្ដឹង​សហព័ន្ធ។ អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ហើយ​ចាប់តាំង​ពី​ទីក្រុង Ferguson រដ្ឋ Missouri បាន​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​ស្បែក​ស​ម្នាក់​ បាន​បាញ់​សម្លាប់ លោកMichael Brown ​ជន​ជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ម្នាក់។ ការ​ស្លាប់​របស់​យុវជន​អាយុ​១៨​ឆ្នាំ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​​កុប្បកម្ម ​​និង​ការ​តវ៉ា​ ហើយ​នឹង​មាន​ចលនា​ទូទាំង​ប្រទេស​​ប្រឆាំង​នឹង​ប៉ូលិស​ដែល​ធ្វើ​បាប​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។ ទោះ​ជា​មន្ត្រី​ប៉ូលិស​រូប​នោះ ត្រូវ​បាន​តុលា​ការ​​​​កាត់ទោស​ឲ្យ​រួច​ខ្លួន​ក៏​ដោយ ឧបទ្ទវហេតុ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​សំណាក់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​បាន​រក​ឃើញ​ការ​លំអៀង​ខាង​ជាតិ​សាសន៍​នៅ​ក្រសួង​ប៉ូលិស​ក្នុង​ក្រុង​នោះ។ លោក Chris Simkins ​នៃ​ VOA ​រាយការណ៍​ពី​ទីក្រុង Ferguson​ ស្តី​ពី​ការ​ជឿន​លឿន​ដែល​ទីក្រុង​នោះ​បាន​ធ្វើ​ចាប់​តាំង​ពី​ចលាចល​មក។ ហើយ លោក ​ជឹង ប៉ូជីន ​ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG