\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​បារម្ភ​អំពី​បញ្ហា​អនាម័យ​ ពេល​ត្រៀម​រៀបចំ​ពិធី​បុណ្យ​អុំទូក


រាជធានីភ្នំពេញកំពុងត្រៀមខ្លួន រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លើកទីពីរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកាខាងមុខ។

រាជធានីភ្នំពេញកំពុងត្រៀមខ្លួន រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លើកទីពីរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកាខាងមុខ។

គណៈ​កម្មាធិការ​រៀបចំ​បុណ្យជាតិ ​និង​អន្តរជាតិ ​ព្រមទាំង​អាជ្ញាធរ​រំពឹង​ថា​ ដំណើរការ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ​ទាំង​បញ្ហា​សន្តិសុខ​ សុវត្ថិភាព ​និង​អនាម័យ ​តែ​អាជ្ញាធរ​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណ​ជន។

ចាប់ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ កម្ពុជា​នឹង​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ​បណ្ដែត​ប្រទីប​ អកអំបុក ​និង​សំពះ​ព្រះខែ​រយៈពេល​៣​ថ្ងៃ ​បន្ទាប់​ពី​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​នេះ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ​អាជ្ញាធរ​ និង​គណៈ​កម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​អះអាង​ថា ​ខ្លួន​បាន​រៀបចំ​រួចរាល់​ ហើយ​រំពឹង​ថា ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ​នឹងប្រព្រឹត្ត​ទៅ​ល្អ​ជាង​ឆ្នាំ​មុនៗ។​

គណៈ​កម្មាធិការ​រៀបចំ​បុណ្យជាតិ ​និង​អន្តរជាតិ ​ព្រមទាំង​អាជ្ញាធរ​រំពឹង​ថា​ ដំណើរការ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ​ទាំង​បញ្ហា​សន្តិសុខ​ សុវត្ថិភាព ​និង​អនាម័យ ​តែ​អាជ្ញាធរ​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណ​ជន។

ចាប់​ពីថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ​កម្ពុជា​នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យប្រពៃណី​ជាតិ​ខ្មែរ​តាំងពី​បរមបុរាណ​នេះ។

លោក​ឈិន កេតនា អនុ​ប្រធាន​អចិន្ត្រៃយ៍ ​និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​បាន​ប្រាប់​ VOA ​កាល​ពី​សុក្រ​ថា​ ទូក​ចំនួន​២៥៧​គ្រឿង​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ ​ដោយ​មាន​កីឡាករ​សរុប​ជាង​១៧០០០​នាក់។

​លោក​បន្តថា ​ដើម្បី​រក្សា​របៀប​រៀបរយ​ ក៏ដូច​ជា​អនាម័យ​សម្រាប់​កីឡាករ​ អាជ្ញាធរ​បាន​រៀបចំ​កន្លែង​សម្រាប់​ឱ្យ​កីឡាករ​ទាំងអស់​ស្នាក់​នៅ​ជុំគ្នា​នៅ​ម្ដុំ​ស្ពាន​ជ្រោយ​ចង្វា​ត្រើយខាង​កើត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទើបតែ​ឆ្នាំ​នេះ​ទេ​ណា! ​យើង​រៀបចំ​៥​មណ្ឌល​ដើម្បី​ឱ្យ​កីឡាករ​តាម​ខេត្ត​ដែល​នាំ​ទូក​មក​ហ្នឹង​ គាត់​បាន​នៅ​សម្រាក​ប្រមូល​ផ្ដុំ។ ​ឆ្នាំ​នេះ​ប្រមូល​ផ្ដុំ​ហើយ​មាន​ធ្វើ​រោង​ ធ្វើ​បង្គន់ ​បន្ទប់​ទឹក ​ដាក់​ភ្លើង​អី​ចូល​ដើម្បី​ឱ្យ​គាត់​បាន​សម្រាក​ល្អ​ជាង​ឆ្នាំ​មុនៗ»។​

លោក​ឈិន កេតនា​ បាន​ឱ្យ​ដឹង​ដែរ​ថា ​តាម​ការ​ប៉ាន់ស្មាន​ មនុស្ស​ប្រមាណ​២​លាន​នាក់​នឹង​ចូលរួម​ក្នុង​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ។​

រាជធានីភ្នំពេញកំពុងត្រៀមខ្លួន រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លើកទីពីរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកាខាងមុខ។

រាជធានីភ្នំពេញកំពុងត្រៀមខ្លួន រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លើកទីពីរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកាខាងមុខ។

លោក​ឃួង ស្រេង​ អភិបាល​រង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​សុក្រ​ថា ​អាជ្ញាធរ​បាន​ត្រៀម​សមត្ថកិច្ច​ចម្រុះ​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិ​ភាព ​និង​សណ្ដាប់​ធ្នាប់​ចរាចរណ៍​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ទាំង​៣​ថ្ងៃ។ ​លោក​ថ្លែង​ថា ​លើស​ពី​នេះ ​អាជ្ញាធរ​ក៏​បាន​ត្រៀម​កាមេរ៉ា​តាម​ដាន​តំបន់​ដែល​មាន​មនុស្ស​ម្នារ​កកកុញ​ដើម្បី​ចៀសវាង​បាតុភូត​ណា​មួយ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទាំង​កម្លាំង​ការពារ​ក៏​យើង​បង្កើន ​ទាំង​តំបន់​ការពារ​ ហើយ​ក្នុង​នោះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​រៀបចំ​កាមេរ៉ា​ដើម្បីធ្វើ​យ៉ាងណា​ត្រួត​ពិនិត្យ​តំបន់​ដែល​ប្រជា​ពលរដ្ឋ​ចូល​ទៅ​លេង​កន្លែង​ចង្អៀត។ ​ប្រសិន​បើ​ជា​មាន​ទីតាំង​ណា​ដែល​កកស្ទះ​ដោយ​មនុស្ស ​យើង​នឹង​ធ្វើការ​ហាម​ឃាត់ ​ អង្វរ​គាត់​កុំ​ឱ្យ​គាត់​ចូល​ទៅ​តំបន់​ដែល​មិន​អាច​ផ្ទុក​មនុស្ស​បាន​ ហើយ​កិច្ច​ការ​ការពារ​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ក៏​យើង​បង្កើន»។​

ពាក់ព័ន្ធ​នឹង​បញ្ហា​អនាម័យ ​លោក​ឃួង ស្រេង ​អះអាង​ថា ​អាជ្ញាធរ​បាន​រៀបចំ​បង្គន់​អនាម័យ​ចំនួន​៤២០​នៅ​តំបន់​មាត់​ទន្លេ​ត្រើយ​ខាង​លិច ​និង​ជាង​៤០០​បង្គន់​ទៀត​នៅ​ត្រើយ​ខាង​កើត​សម្រាប់​ឱ្យ​សាធារណជន និង​កីឡាករ​អុំទូក​ប្រើប្រាស់។ លើសពី​នេះ ​អាជ្ញាធរ​ក៏​បាន​ពង្រាយ​ធុង​សម្រាម​នៅ​តាម​ដងផ្លូវ ​និង​សួន​ច្បារ​សាធារណៈ​ផងដែរ។​

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ លោក​ឃួង ស្រេង ​មាន​ប្រសាសន៍​ថា អ្វីដែល​អាជ្ញាធរ​បាន​រៀបចំ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ចូលរួម​ដែល​គេ​រំពឹង​ថា​ មាន​ប្រមាណ​២លាន​នាក់​នោះ​ទេ។ ​លោក​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណ​ជន​ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នេះ​ប្រព្រឹត្ត​ទៅ​បាន​ល្អ។​

រាជធានីភ្នំពេញកំពុងត្រៀមខ្លួន រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លើកទីពីរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកាខាងមុខ។

រាជធានីភ្នំពេញកំពុងត្រៀមខ្លួន រៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ លើកទីពីរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកាខាងមុខ។

លោក​មាន​ប្រសាសន៍​ថា៖​

«តែ​ទោះជាយ៉ាងណា​ ដូច​គ្នា​នឹង​សម្រាម​ដែរ​ យើង​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឱ្យ​ចូលរួម​ ឱ្យ​ចូលរួម​យ៉ាង​ម៉េច? ​ថា​ មុន​នឹង​ចេញ​ ត្រូវ​គិតគូរ​ពី​បញ្ហា​បត់ដៃ​បត់ជើង។ ​ប៉ុន​នេះ​យើង​ជឿ​ជាក់​ថា ​វា​មិន​អាច​ទទួល​បាន​គ្រប់គ្រាន់​ដល់​ប្រជាជន​២​លាន​នាក់​ហ្នឹង​ទេ។ ​អីចឹង​សូម​ឱ្យ​គាត់​មាន ​ហៅ​ថា​ ​សុជីវធម៌ ​(ក្នុង​ការ​ចោល​សម្រាម)​ មាន​ការ​គិតគូរ​ខ្លួន​ឯង។ ​នៅ​ពេល​មុន​ចេញ​ដើរ​ត្រូវ​បត់​ដៃ​បត់ជើង​ឱ្យ​ហើយ​ ឬ​យ៉ាង​ម៉េច​យ៉ាងម៉ា​ ឱ្យ​គាត់​គិតគូរ​បញ្ហា​នេះ​បន្ថែម​ទៀត​ផង»។​

ទោះបីជា​អាជ្ញាធរ​អះអាង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ឱ្យ​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ដំណើរ​ការ​ទៅ​ដោយ​រលូន​ក៏ដោយ កាល​ពីព្រឹក​ថ្ងៃ​សុក្រ​ វេលា​ម៉ោង​៧​និង​៣០នាទី ​កីឡាករ​អុំទូក​២​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ពេល​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង​បាន​បុក​ទូក​ង​មួយ ​ដែល​កំពុង​ត្រូវ​បាន​សណ្ដោង​យក​ទៅ​ត្រៀម​ចូល​រួម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក មុខ​ព្រះ​បរមរាជ​វាំង។​

ព្រះរាជ​ពិធី​បុណ្យ​អុំទូក ​បណ្ដែត​ប្រទីប​ អកអំបុក ​និង​សំពះ​ព្រះខែជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​តាំងពី​បរម​បុរាណ​ដែល​គួរ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ។​

កម្ពុជា​បាន​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​៣ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ឆ្នាំ២០១១ ​ឆ្នាំ​២០១២ ​និង​ឆ្នាំ២០១៣ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជា​ង​៣៥០​នាក់​ស្លាប់ ​និង​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ ​និងក្រោយ​ការ​សោយ​ទីវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម ​សីហនុ។​

ក្នុងឆ្នាំ​២០១៤​ ពិធី​បុណ្យ​បុណ្យអុំទូក​ត្រូវបាន​រៀបចំធ្វើ​ឡើង​វិញ​ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ ​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កំដៅ​ តែលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​អះអាង​ថា​ ការ​ផ្អាក​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន៕

XS
SM
MD
LG