ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា៖ សេចក្តី​សម្រេច​ឡាអេ​ជា​ចំណុច​បញ្ចប់​«សុបិន​អាក្រក់»​ជាមួយ​ថៃ​


ទាហាន​ខ្មែរ​លី​កាំភ្លើង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ក្នុង​អំឡុង​​ជម្លោះ​ប្រដាប់អាវុធ​កាល​ពី​ថ្ងៃ​ទី​៦​កុម្ភៈ ២០១១។
ទាហាន​ខ្មែរ​លី​កាំភ្លើង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ក្នុង​អំឡុង​​ជម្លោះ​ប្រដាប់អាវុធ​កាល​ពី​ថ្ងៃ​ទី​៦​កុម្ភៈ ២០១១។
សេចក្តី​សម្រេច​តុលាការ​យុត្តិធម៌​អន្តរជាតិ​
សូម​រង់ចាំ

No media source currently available

0:00 0:29:34 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​រឿង​ដី​ក្បែរ​បរិវេណ​ប្រាសាទ​ព្រះវិហារ​គឺ​ជា​រឿង​ដែល​អាច​ចាប់​ផ្តើម​ផ្តល់​សន្តិភាព​ កិច្ច​សហការ​ទំនាក់ទំនង​ល្អ​ ជាពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ដោយ​សង្កត់​ធ្ងន់​ថា​ វា​នឹង​បញ្ចប់​នូវ​សុបិន​អាក្រក់​ជា​យូរ​លង់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

ប្រទេស​កម្ពុជា​និង​ថៃ​បាន​បង្ក​ភាព​តានតឹង​ជាមួយ​គ្នា​មុន​ពេល​ដែល​តុលាការបកស្រាយ​បញ្ហា​នេះ​ ដោយ​មាន​ការ​វាយ​ប្រហារ​គ្នា​ដោយ​អាវុធ​ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ របួស​ ភៀស​ខ្លួន​របស់​ពលរដ្ឋ ​និង​ធ្វើ​ឲ្យ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ ហើយ​នឹង​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ផង​ដែរ។ ​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ភាគី​ទាំង​សង​ខាង​ចាត់​ទុក​ថា​ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាលមួយ​រូប​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​។
លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាលមួយ​រូប​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​។
តែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ចៅក្រម​តុលាការ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដោយ​បកស្រាយ​ថា​ដី​ ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​ដី​របស់​កម្ពុជា​ផ្អែក​តាម​សាលក្រម​ដែល​កម្ពុជា​ឈ្នះ​ក្តី​ រឿង​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​១៩៦២។

លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់​ បាន​អះអាង​ថា​ ស្ថាន​ការណ៍​នៅ​តាម​ព្រំដែន​ គ្មាន​បញ្ហា​អ្វី​ប្លែក​ទេ​ស្ថានការណ៍​នេះ​នៅ​ជា​ធម្មតា​នៅ​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​អំពាវនាវ​ដល់​កងទ័ព​និង​ប្រជាពលរដ្ឋ​ឲ្យ​រក្សាភាព​ស្ងប់ស្ងៀម​ជៀសវាង​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG