\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មហោស្រព​តន្ត្រី​ខ្មែរ​ប្រារព្ធ​ឡើង​ជា​លើក​ទី​១នៅ​ហូលីវូដ


មហោស្រព​តន្ត្រី​ខ្មែរ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ជា​លើក​ទី​១នៅ​ហូលីវូដ ​សហរដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ទី៣ ​ខែសីហា ​ឆ្នាំ​២០១៤​នេះ ​ដោយ​មាន​អ្នក​សិល្បៈ​ខ្មែរ​អាមេរិកាំង ​និង​អ្នក​សិល្បៈ​ខ្មែរ​មក​ពី​ប្រទេស​កម្ពុជា​ចូលរួម​សម្តែង។​ អ្នកស្រី​សៀក ស្មីត ​ដែល​ជា​អ្នក​រៀប​ចំ​មហោស្រព​នេះ​បាន​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​រដ្ឋធានី ​Washington ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ​កន្លង​ទៅ​នេះ ​ដើម្បី​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​អំពី​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​មហោស្រព​តន្ត្រី​ខ្មែរ​នេះ។​ លោក​ អុឹម សុធារិទ្ធ​នៃ​វីអូអេ​ជួប​សម្ភាស​អ្នកស្រី ​ដើម្បី​ស្វែង​យល់​អំពី​ដំណើរការ​រៀបចំ​នេះ៕

XS
SM
MD
LG