ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតែងតាំង​ស្រ្តី​ជាបេក្ខជនប្រធានាធិបតី​លើក​ទីមួយ ជាប្រវត្តិសាស្រ្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​យប់​ថ្ងៃអង្គារ​កន្លង​ទៅ​នេះ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស លោកស្រី Hillary Clinton និង​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើឲ្យ​មាន​ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្រ្ត នៅ​ពេល​ដែល​លោកស្រី Hillary Clintonបាន​ក្លាយជា​ស្រ្តី​ទី១ ដែល​ត្រូវ​បាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី ដោយ​គណបក្ស​នយោបាយ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ បើទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ ចង់​បា្ររព្ធ​ពិធី​អបអរសាទរ​ការតែងតាំង​នេះ​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន កិច្ចការ​ចំពោះ​មុខ​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ​ក្នុងការ​បង្រួបង្រួម​គណបក្ស​ទាំងមូល​ឲ្យ​គាំទ្រ​លោកស្រី Clinton និង​ដើម្បី​ត្រៀម​ខ្លួន​យក​ជ័យជំនះ​លើ​លោកDonald Trumpខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នេះ។ លោក Jim Malone នៃ VOA រាយការណ៍​បន្ថែម​អំពី សនិ្នបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ពី​ទីក្រុង Philadelphia រដ្ឋPennsylvania។ ហើយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា​ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG