ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទទួល​ការ​តែងតាំង​ជា​បេក្ខ​ជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ហើយ​លោក​លាត​ត្រដាង​កម្មវិធី​នយោបាយ «ច្បាប់​និង​របៀប​រៀបរយ»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ និង​ជា​អ្នក​នៅ​ក្រៅ​ឆាក​នយោបាយ​ដែល​មាន​ជ័យជំនះ​លើ​ពួក​អ្នកនយោបាយ​មាន​បទ​ពិសោធន៍​ច្រើន​នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​ឆ្នាំនេះ​ បាន​ទទួល​យក​ការ​តែងតាំង​ជា​ផ្លូវ​ការ​លោក​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២១ ខែ​កក្កដា។ លោក Trump បាន​សន្យា​ថា នឹង​ធ្វើការ​កែ​ប្រែ​ខាង​នយោបាយ​ជាច្រើន និង​បង្កើត​ធនធាន​និង​ធ្វើ​ឱ្យ​ប្រទេស​អាមេរិក​មាន​សុវត្ថិភាព​ជា​ថ្មី​ឡើង​វិញនៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​បាន​ធ្វើ​ឱ្យ​ពូក​ប្រតិភូ​រំភើប​ចិត្ត​នៅ​ក្នុង​ថ្ងៃ​ទី​បួន​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​សន្និបាត​ជាតិ​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង Cleveland។ លោក Jim Malone នៃ VOA ​រាយការណ៍​បន្ថែម​អំពី​យប់​សំខាន់​របស់​លោក​ Trump ពី​ទីក្រុង Cleveland ហើយ​លោក ឈឹម​ សុមេធ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG