\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សុន្ទរកថា​របស់​លោកហោ ណាំហុង​ថ្លែង​អំពី​បញ្ហា​ពិភព​លោកច្រើន​ជាង​បញ្ហា​កម្ពុជា


តំណាង​ប្រទេស​កម្ពុជា​នៅ​មហាសន្តិបាត​អ.ស.ប.បាន​សម្តែង​ក្តី​បារម្ភច្រើន​អំពី​វិបត្តិ​នៅ​ជុំវិញ​ពិភព​លោក ហើយ​លោក​មិន​បានថ្លែង​ច្រើន​អំពី​ស្ថាន​ការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​ពីរថ្ងៃ​មុន​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​អ.ស.ប. ​ លោក​ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​នៅស្ថាន​បេសក​កម្ម​របស់​កម្ពុជា​ប្រចាំ​អ.ស.ប.​នៅទីក្រុង ​New York ថា​ លោក​នឹង​ថ្លែង​ច្រើន​អំពីកង្វល់​ទាក់ទង​នឹង​វិបត្តិ​​ក្នុង​ពិភព​លោក។ ​ លោក​បន្តថា ​សុន្ទរកថា​របស់​លោក​មិន​ថ្លែង​ច្រើន​អំពី​កម្ពុជា​ទេ ​ ព្រោះ​កម្ពុជា​មានសន្តិភាព​ មាន​ស្ថិរភាព​​នយោបាយ​​ក្រោយពី​គណបក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ទម្លុះ​ទម្លាយ​ភាព​ទាល់ច្រក​ខាង​នយោបាយ​​ក្រោយ​ការ​បោះឆ្នោត ​និង​មាន​ការ​រីក​ចម្រើន​ខាង​សេដ្ឋ​កិច្ច។ ​ប៉ុន្តែ​សុន្ទរក​ថា​របស់​លោក​ធ្វើ​ឡើង​នៅ​ពេល​មានការ​ទិទៀន​អំពី​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​កិច្ច​ព្រមព្រៀង​ទទួល​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​ជាថ្នូរ​នឹង​ជំនួយ​ពី​ប្រទេស​អ្នក​មាន​នេះ។  ក្នុង​សុន្ទរកថា​នៅអ.ស.ប. លោក​ហោ ណាំហុង​ថ្លែង​អំពី​វិបត្តិ​រដ្ឋឥស្លាម ​ជំងឺ ​Ebola​  សង្គ្រាម​រវាង​អ៊ិស្រាអែល​និង​ប៉ាលេស្ទីន​ វិបត្តិនៅ​ប្រទេស​អ៊ុយក្រែន ​ការ​សាកល្បង​អាវុធនុយ​ក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ​ការប្រែ​ប្រួល​អាកាស​ធាតុ ​និង​ភាព​ក្រីក​្រក្នុង​ពិភព​លោក។ ​លោកពិន ស៊ីសុវណ្ណ​នៃ​វីអូអេ​សូម​ដកស្រង់​ចំណុច​សំខាន់ៗ​ ហើយ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដូចតទៅ៖​

XS
SM
MD
LG