ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការដ្ឋាន​សាងសង់ងើប​ចេញ​ឡើង​ជា​សមរភូមិ​ខាង​នយោបាយ​មុន​ពេល​ការ​បោះឆ្នោត​ឃុំ-សង្កាត់


រូបឯកសារ៖ នៅ​ក្នុង​រូបភាព​ដែល​ថត​នៅ​ថ្ងៃ​ទី ២១ ខែមីនា ឆ្នាំ២០១៧ នេះ កម្មករ​សំណង់​កំពុងតែ ធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។ (AP)

​ថ្វីបើ ​ប្រាក់​ឈ្នួល​នៅ​តែ​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង​ក៏ដោយ ​រដ្ឋាភិបាល​របស់​នាយក​​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន ​ជារឿយ​ៗ​ បាន​សង្កត់​លើ​សំណង់ ដែល​ជា​​អ្នក​ផ្តល់​ការងារ​​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ក្រីក្រ​នៅ​តាមទីជន​បទ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​​សេដ្ឋ​កិច្ច​របស់​ខ្លួន​ ដែល​ផ្អែក​លើ​សរសរស្តម្ភ​៤ គឺសំលៀក​បំពាក់​កាត់​ដេរ អង្ករ ​ទេសចរណ៍​ និង​សំណង់។

វិសមភាព​ខាងប្រាក់​ឈ្នួល​ និង​ការ​ព្យាករណ៍​ពីការ​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ សំ​ណង់​ កំពុងងើប​ចេញ​ឡើង​ជា​បញ្ហា​ដ៏​សំខាន់​មួយ​មុនពេល​ការ​បោះឆ្នោតឃុំ-សង្កាត់ ​ដែល​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ខាង​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រាក់​ឈ្នួលទាប​នៅ​ក្នុង​ឧស្សាហកម្ម​សំណង់​នៅតែ​កើត​មាន ​ថ្វីបើ​សំណង់​រីក​លូតលាស់​ហើយ​នឹង​ការរីកលូតលាស់​សេដ្ឋ​កិច្ចដ៏​ឆាប់​រហ័សក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ក៏ដោយ ​ពួក​កម្មករ​សំណង់រក​ប្រាក់​បានតិចតួច​ គឺចាប់ពីចំនួន ១០.០០០ រៀល (​២​ដុល្លារ ​៥០​សេន) ​ក្នុង​មួយ​ថ្ងៃ។ ធនាគារ​ពិភពលោក​បានឲ្យ​ដឹង​ថា ​កម្ពុជាបាន​រក្សា​អត្រា​រីកចម្រើនជា​មធ្យម ៧,៦ ភាគរយ​ ពី​ចន្លោះ​ឆ្នាំ​១៩៩៤ ​និង​ឆ្នាំ​២០១៥ ​ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​នៅ​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ប្រហែល​៧​ភាគរយ​ក្នុង​រយៈ​ពេល​ជា​ង ២ ឆ្នាំ​ទៀត​នេះ។

​ថ្វីបើ ​ប្រាក់​ឈ្នួល​នៅ​តែ​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង​ក៏ដោយ ​រដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្រ្តី ​ហ៊ុន ​សែន ​ជារឿយ​ៗ​ បាន​សង្កត់​លើ​សំណង់ ដែល​ជាអ្នក​ផ្តល់​ការងារដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ក្រីក្រ​នៅ​តាមទីជន​បទ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្តសេដ្ឋ​កិច្ច​របស់​ខ្លួន​ ដែល​ផ្អែក​លើ​សរសរស្តម្ភ​៤ គឺសំលៀក​បំពាក់​កាត់​ដេរ អង្ករ ​ទេសចរណ៍​ និង​សំណង់។

ទោះ​ជាយ៉ាង​ណាក៏ដោយ បញ្ហា​ដែល​កំពុង​តែ​ស្មុគស្មាញ គឺការ​វិភាគ​ដោយ​ក្រុមហ៊ុន EPenh ដែល​កំពុងទស្សន៍ទាយ​ពី​ការ​បញ្ចប់ភាព​លូតលាស់ខាង​សំណង់​ដោយ​ការ​ធ្លាក់​ចុះរហូត​ដល់​៥០​ភាគរយ​នៃ​តម្លៃ​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ននេះ នៅ​ក្នុង​ឆ្នាំ​នេះ។

រូបឯកសារ៖ កម្មករ​សម្រាក​នៅ​ខាងមុខ​ការដ្ឋាន​សំណង់​មួយ​នៃ​ក្រុមហ៊ុន HongKong Land នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៥។
រូបឯកសារ៖ កម្មករ​សម្រាក​នៅ​ខាងមុខ​ការដ្ឋាន​សំណង់​មួយ​នៃ​ក្រុមហ៊ុន HongKong Land នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៥។

សំណួរអំពីការ​ទទួល​បាន​ប្រាក់​ឈ្នួល​ស្មើ​គ្នា​សម្រាប់​ស្រ្តី​នៅការ​ដ្ឋាន​សំណង់​ កំពុងលេចចេញឡើងជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ ដើម្បីធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បទដ្ឋាន​ឧស្សាហកម្ម​សំណង់ ​មុនការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ​នៅ​ថ្ងៃ​ទី​៤ ​ខែមិថុនា ​ហើយ​នឹងការ​បោះឆ្នោត​ជាតិ​ ដែលកំណត់​ពេល​ធ្វើឡើង​នៅ ខែ​កក្កដា ​ឆ្នាំ​ក្រោយ។

អ្នកស្រី ចក យឿន ​ជា​កម្មករ​ធម្មតា​ធ្វើការ​ពេល​ថ្ងៃ ​គ្មាន​ជំនាញដែល​ធ្វើ​ការ​ជាមួយ​ប្តី​របស់​អ្នកស្រី​នៅ​ការដ្ឋាន​សំណង់នៅ​ក្នុង​រាជ​ធានី​ដោយ​រក​ប្រាក់​មិន​លើស​ពី​៤​ដុល្លារ​៥០​សេន​ទៅ​៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​បូក​នឹង​៥០​សេន​ក្នុង​មួយ​ម៉ោង​សម្រាប់​ការធ្វើការ​លើស​ម៉ោង។ ក៏ប៉ុន្តែ ​អ្នកស្រី ​កម្របាន​ទទួល​ប្រាក់​ឈ្នួល​ទាន់​ពេលដែល​ធ្វើ​ឲ្យ​មានការ​លំបាក​សម្រាប់​អ្នកស្រី​ ដើម្បី​ទទួល​បាន​ការថែទាំសុខភាព​និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​នៅពេល​ត្រូវការ។

​អ្នកស្រី​បាន​និយាយ​ថា៖

«​យើងជាមនុស្ស​ទន់​ខ្សោយ ​ដូច្នេះ ​ពួកគេ​អាច​ប្រើ​ប្រាស់​យើង​ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់។​ យើង​មិនមាន​សិទ្ធិ​ ហើយ​ប្រសិន​បើ​យើងប្រ​ឆាំង​ពួកគេ ពួកគេ​នឹង​បណ្តេញ​យើង​ចេញ​ពីការងារ។ ​នេះ​ជា​ការ​ពិបាក​មួយ​»។

អ្នកស្រីក៏​បាន​គិត​ពីការ​ខិត​ចូល​មក​ដល់​នៃការ​បោះឆ្នោត​ឃុំ​សង្កាត់‍ដែរ។ អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា៖

«ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ពិ​និត្យ​មើល​ពី​ជីវភាព​របស់​កម្មករ​សំណង់​ ហើយ​សុំ​ឲ្យ​និយោជក​បង្កើន​ប្រាក់​ឈ្នួល​របស់​យើង ​ជាពិសេស​សម្រាប់យើង​ជា​មនុស្ស​ស្រី។​យើង​ធ្វើ​ការ​ដូចជា​បុរស ​យើង​សែង​ដីខ្សាច់ ​ហើយ​នឹង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ទៀត ​ក៏ប៉ុន្តែ ​យើង​បាន​ទទួល​ប្រាក់​ឈ្នួល​ទាប​ជាង​»។​

លោក​ស្រី មូរ សុខហួរ ឥស្សរជន​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ជា​គណបក្ស​ប្រឆាំង​បាន​និយាយថា ​ប្រាក់​ឈ្នួល​ជាបញ្ហា​ដ៏​សំខាន់​មួយ​ដែល​កំពុង​ប៉ះពាល់​ជីវភាពប្រចាំ​ថ្ងៃ​របស់​កម្មករ ​និង​ក្រុម​គ្រួសារ​របស់​កម្មករ​ដែល​ត្រូវការ​ប្រាក់​ឈ្នួល ​ដើម្បី​ចំណាយ​លើកិច្ចការ​សំខាន់​ក្នុង​ជី​វិត​ដូចជា​ការ​ថែទាំសុខភាព ​ម្ហូបអាហារ ​ការ​ដឹក​ជញ្ជូន​ និង​ឈ្នួល​ផ្ទះ។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា៖

«ក្នុងឆ្នាំ​ ២០១៨ យើង​នឹង​ពិភាក្សា​ អំពី​បញ្ហាធំ​ៗ​ដែល​កំពុង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រាក់​ឈ្នួលរបស់​កម្មករ។ យើង ​នឹង​ពិភាក្សា​អំពីការងារសមរម្យ ​ប្រាក់​ឈ្នួល​សមរម្យ ​ដែល​មាន​ន័យ​ថា​ ដើម្បីកាត់​បន្ថយ​ភាព​ក្រីក្រ​នៅកម្រិត​មូលដ្ឋាន។​ កម្មករ​សំណង់​នៅ​ក្រោម​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដូចជា​កម្មករដ៏​ទៃទៀត​ដែរ ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​កូដកម្ម‍»។

ការទាម​ទារ​ប្រាក់ឈ្នួលកាន់​តែ​ខ្ពស់​ឡើង ​បាននាំ​ឲ្យ​មានការ​បង្ក្រាបបង្ហូរឈាម​ទៅ​លើ​ការតវ៉ា​ប្រឆាំង​នៅ​តាមផ្លូវ ​ដោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤នាក់​ដែរ​បាន​ត្រូវ​បាញ់​សម្លាប់​ដោយ​ពួក​អាជ្ញាធរ​នៅ​ដើម​ឆ្នាំ​២០១៤។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ទៀត​ថា៖

«​អំណាច​របស់​កម្មករ ​របស់​សហជីព ​គឺការ​ធ្វើ​កូដកម្មរបស់​ពួកគេ។ ប្រសិនបើ​លោកអ្នក ដក​ហូត​អំណាច​របស់​ពួកគេ​ក្នុងការ​ធ្វើ​កូដកម្ម​ដូចជា​លោក អ្នកកម្រិត​ឱកាស​របស់​ពួកគេ ​តើ​នរណា​ទទួល​ប្រយោជន៍​មក​ពី​ការ​ដក​ហូត​អំណាច​នេះ? គឺ​និយោជក។

​លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖

«ការណ៍នេះ​មិនមែន​មាន​ន័យ​ថា យើង​ចង់លើក​ដំកើង​ការ​ធ្វើ​កូដកម្ម​ទេ។​ ទេ ​យើង​ចង់​បាន​ការ​អភិវឌ្ឍ​ដ៏​ត្រឹម​ត្រូវ​មួយ‍»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

លោក យ៉ាន ​ធី ​អគ្គលេខា​សហព័ន្ធសហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា ​បាន​និយាយ​ថា ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ជាការ​សំខាន់​មួយ​ ហើយ​បញ្ហា​ប្រាក់​ឈ្នួល ​នឹង​ត្រូវ​លើក​ឡើង​នៅពេល​ដែល​សន្លឹក​ឆ្នោត​មកពី​ពួកកម្មករ​នឹង​កំណត់​ថា​តើ​នរណា​នឹង​ឈ្នះការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ ​លោក​និយាយ​ទៀត​ថា ​រដ្ឋាភិបាល​បាន​ដឹង​យ៉ាង​ច្បាស់​ថា ​ច្បាប់ប្រាក់​ឈ្នួល​ប្រសើរ​ឡើង ​និង​ស្មើ​គ្នាមាន​រួច​ហើយ។

ទោះ​ជាយ៉ាង​ណាក៏ដោយ ការ​អនុវត្ត​ និងការ​ពង្រឹង​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​ហើយ​ថាតើ​ការ​អនុវត្ត​បែបនេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ពួក​អ្នក​នយោបាយដែរ​ឬទេ?

លោក​និយាយ​ទៀត​ថា៖

«នៅ​ក្នុងការ​បោះឆ្នោត​នេះ ​ខ្ញុំ​គិតថា តើ​រដ្ឋាភិបាល​ចង់​ធ្វើ​ដែរឬទេ ​ពួកគេ​ត្រូវ​តែ​ពិចារណាគ្រប់ចំណុច ​ពីព្រោះ​តែ​ការ​បោះឆ្នោត​និមួយ​‍ៗ​សម្រាប់​គណបក្ស​មានសារៈ​សំខាន់​ណាស់‍»។

លោក William Conklin នាយក​ប្រចាំ​ប្រទេស​របស់​មជ្ឈមណ្ឌល​សាមគ្គីភាពបាននិយាយ​ថា ភា​ព​ខុស​គ្នា​នៃ​ប្រាក់​ឈ្នួល​រវាង​បុរស ​និង​ស្រ្តី​មិន​ត្រូវ​មាន​ទេ។

លោក​បាន​និយាយ​ថា៖

​«​ការណ៍​នេះ​ប្រឆាំង​នឹង​ច្បាប់ ប្រឆាំង​នឹងការ​ពិតដែល​ប្រ​ទេស​កម្ពុជា ​បាន​ផ្តល់​សច្ចាប័នលើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​លើ​ប្រាក់​ឈ្នួល​ស្មើ​គ្នា។

លោក​បាន​និយាយ​ទៀត​ថា៖

«ក៏ប៉ុន្តែ ​អ្វី​ដែល​ពួកគេ​ធ្វើ ​ពួកគេ​បែងចែក​ការងារ​ខុស​ៗ​គ្នា។ ​ដូច្នេះ ​ពួកគេ​អាច​អនុវត្ត​និង​ធ្វើ​ការងារ​ដូច​គ្នា​ ឬ ​កិច្ច​ការ​ដូច​គ្នា ​ក៏ប៉ុន្តែ ​ពួកគេ ​អាច​ផ្តល់​មុខងារ​ខុសៗ​គ្នា‍»។

លោក​និយាយ​ទៀត​ថា ​ការណ៍​នេះ ​អាច​ឲ្យ​ពួកគេ​ចៀស​វាង​ច្បាប់​ប្រាក់​ឈ្នួល​ស្មើ​គ្នា៕

លោក Luke Hunt រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG