ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​គួរ​​ទទួលកិត្តិយស​​ចំពោះ​កំណែទម្រង់​នៅ​ភូមា​


លោក​ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) ដែល​ជា​អគ្គ​លេខាធិការ​អាស៊ាន និង​លោកស្រី​អង សានស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា។
លោក​ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) ដែល​ជា​អគ្គ​លេខាធិការ​អាស៊ាន និង​លោកស្រី​អង សានស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា។

ខណៈដែល​រដ្ឋមន្រី្ត​នៃ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជួប​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​មួយ​នៅកម្ពុជា​ក្នុង​សប្តាហ៍​នេះ អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​បាន​សម្លឹង​ទៅ​រក​ឆ្នាំ​២០១៤​ស្រេច​ទៅ​ហើយ ដែល​នៅ​ពេលនោះ​ប្រទេស​ភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន។ នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វីអូអេ លោក​ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) ដែល​ជា​អគ្គ​លេខាធិការ​អាស៊ាន បាន​មាន​ប្រសាសន៍​ថា ប្លុក​អាស៊ាន​គួរ​ទទួល​បាន​កិត្តិយស​ម្រាប់​ការ​លើក​ទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​នៅភូមា។ លោក​បាន​សម្តែងភាពតាន​តឹង​ក្នុង​ចិត្ត​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរ​ជាតិ​មិន​ត្រូវ​បានលុប​ចោល។

នៅ​ពេល​ដែល​មេដឹក​នាំ​អាស៊ាន​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញនៅ​ដើម​ខែ​មេសាកន្លង​ទៅ​នេះ​ មាន​សំណួរ​ជា​ច្រើន​ផ្តោត​លើ​ប្រទេសភូមា​នៅ​ពេល​ដែល​ទណ្ឌកម្ម​អន្តរ​ជាតិ​នឹង​ត្រូវ​បាន​ដក។ ភូមា​ទើប​តែ​មានការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ដែល​ក្នុង​ពេល​នោះ​លោក​ស្រី​អង់​ សាន​ស៊ូជី ទទួល​បាន​ជ័យ​ជម្នះ។

សហគមន៍​អន្តរជាតិ​ដែល​រួម​ទាំង​សហរដ្ឋ​អាមេរិក​ អូស្រា្តលី និង​សភាព​អឺរ៉ុប បាន​ប្រកាស​អំពី​ការ​បន្ធូរបន្ថយទណ្ឌកម្ម។ ប៉ុន្តែ​សម្រាប់​អាស៊ាន​ គោល​បំណង​នោះ​គឺ​ថា ចង់​ឲ្យ​ទណ្ឌកម្ម​នោះ​ត្រូ​វបានលុប​ចោលទាំង​ស្រុង។

ទោះ​បី​ជា​មានការ​ជជែក​ជា​សាធារណ​តិច​តួច​អំពី​ប្រទេស​ភូមា​នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៅ​សប្តាហ៍​នេះ លោក​ស៊ុរីន ពិតស៊ុវ៉ាន ដែល​ជា​អគ្គលេខាធិការ​អាស៊ាន មាន​ប្រសាសន៍​ថា មេដឹក​នាំ​តំបន់​នៅ​តែ​យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​នេះ។

«ខ្ញុំ​គិត​ថាសហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុបបាន​អនុម័តយុទ្ធសាស្រ្ត​ពីរ​ដាច់​ពីគ្នា។ សភាព​អឺរ៉ុប​ព្យូរ​ទណ្ឌកម្ម គឺ​មាន​ន័យ​ថា អាច​ដំណើរ​ការ​ទៅ​បាន ប៉ុន្តែ​ទណ្ឌកម្ម​អាច​ត្រូវ​បាន​ដាក់​ឡើង​វិញ។ សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​។ ដូច្នេះ​មាន​យុទ្ធសាស្ត្រ​ពីរ។ យើង​សូម​សរសើរ។ ប៉ុន្តែ​យើង​សង្ឃឹម​ថា វិធានការ​នេះនឹងចាត់​ឲ្យ​បានឆាប់​រហ័ស ហើយ​ការ​វិវត្ត​នៅ​ក្នុង​ប្រទេសភូមា​នឹង​ធានា​ដល់​ការ​ពិចារណា​ដ៏​ជាក់​លាក់​នៃ​វិធានការ​សម្រាប់​ទណ្ឌកម្ម»។

លោក​ស៊ូរិន​ បដិសេធយោបល់​ដែល​ថា ភាព​អល់​ឯក​នៃ​សហគមន៍​អន្តរជាតិក្នុង​ការ​លុប​ចោល​ទណ្ឌកម្ម​ទាំង​ស្រុង​នឹង​បណ្តា​ឲ្យ​មាន​ការ​បែក​បាក់​ជាមួយ​អាស៊ាន។

«ខ្ញុំ​ហៅ​វាថា ភាព​តាន​តឹង​ក្នុង​ចិត្ត​ដោយ​សារ​អ្វី​ៗ​ដំណើរ​ការ​មិនបានលឿនដូច​ការ​គិត។ ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មក​ហើយ​ថា ទី​បំផុត​ យើង​ត្រូវតែ​បណ្តោយ​តាម​ហ្នឹង។ វា​ជា​សិទ្ធិ​ផ្តាច់​មុខ​នៃ​ដៃ​គួចរចា នៃក្រុម និងប្រទេស​ធំ​ក្នុង​ការ​សម្រេច។ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​ថា យើង​អាច​បង្ហាញ​ដល់​ពួក​គេ​នូវ​អ្វី​ដែល​យើងយល់​ឃើញ​ដែល​ថា អ្វី​ៗ​មាន​ដំណើរ​តាម​គន្លង​ត្រឹម​ត្រូវ។ យើង​ជឿជាក់​ថា វា​នឹង​មិន​ត្រឡប់​ក្រោយវិញនោះ​ទេ។ រដ្ឋាភិបាល​ភូមា​ ប្រជាពលរដ្ឋ​ភូមា គួរ​ទទួល​បាន​ការ​បន្ធួរ​បន្ថយ​ក្នុង​កម្រិត​ណា​មួយ។ ដំណើរ​ការ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​លឿន​ជាង​នេះ។

ប៉ុន្តែ​ អ្នក​សង្កេត​ការណ៍​មួយ​ចំនួនវាយ​តម្លៃផ្សេង។
លោកខាល ថេយ័រ (Carlyly Thayer) គឺ​ជា​អ្នក​ជំនាញ​ខាង​កិច្ច​ការ​អាស៊ាន​នៃ​សាកលវិទ្យាល័យ ញួសោធវ៉េលស៍ (New South Wales)។

«អាស៊ាន​ចង់​ឲ្យ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ភូមា​ត្រូ​វ​បានលុបចោលពីព្រោះ​វា​ជាការ​រើស​អើង​ប្រឆាំង​នឹង​សមាជិកមួយ​របស់​ខ្លួន​។ គេ​ឃើញ​កំណែទម្រង់​មាន​ដំណើរ​ការ​ប្រកបដោយ​ភាព​វិជ្ជមាន។ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​ អូស្រា្តលី និង​ប្រទេស​ណ័រវ៉េ បាន​ដក និង​ព្យួរ​ទណ្ឌកម្ម​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​លុប​ចោលទណ្ឌកម្ម​នោះ​ទេ ដូច្នេះ​នៅពេល​ដែល​មាន​ដំណើរ​ថយ​ក្រោយ​ណាមួយ​គេ​នឹង​ដាក់​ទណ្ឌកម្ម​នោះ​ត្រឡប់​មកវិញ»។

លោក ​ថេយ័រ មាន​ប្រសាសន៍ថា បញ្ហា​នោះ​គឺថាការ​បញ្ចប់​ទណ្ឌក​ម្ម​មាន​ភាពស្មុគ​ស្មាញ​ជាង​ការ​ដាក់​ទណ្ឌកម្មពី​ដំបូង។

«ទណ្ឌកម្ម​មាន​ភាព​ស្មុគស្មាញ​ពី​ព្រោះ​អ្នក​ត្រូវមាន​ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ​នៅ​សហភាព​អឺរ៉ុប ហើយ​នៅ​សហរដ្ឋ​អាមេរិក ទណ្ឌកម្មត្រូវ​បាន​ដាក់​ដោយ​សភា និង​បញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី។ ដូច្នេះ​ទាំង​ពីរគឺ​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំង​ណាស់។ វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ព្យួរ​ជាជាង​ការ​ទទួល​បាន​ការ​យល់ព្រម​ជា​ឯកច្ឆន្ទ»។

ប៉ុន្តែ​សម្រាប់ពេល​នេះ​ ​លោក ស៊ូរីន មាន​ប្រសាសន៍​ថា លោក​សម្លឹង​ទៅ​រក​ឆ្នាំ ២០១៤​ ជា​ពេល​ដែល​ប្រទេសភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន។

«​វា​ជា​ការ​លើក​ទឹក​ចិត្ត​របស់​យើង​ដែល​ថា​ប្រសិន​បើ​អ្នក​ចង់​ធ្វើជា​ប្រធាន​អាស៊ាន ដែល​មាន​ទាំង​ការ​ទទួល​ខុសត្រូវ កិត្យានុភាព និង​កិត្តិយស អ្នក​ត្រូវ​តែ​ធ្វើ​កិច្ចការ​ជាច្រើន។ ខ្ញុំគិត​ថា អាស៊ានមាន​តួនាទី​សំខាន់​ណាស់។ ពេល​នេះ​យើង​កំពុង​ជួយ​គេ។ យើង​ផ្តល់​ឱកាស​ឲ្យ​គេ។ គេ​មក​សង្កេត​កិច្ច​ប្រជុំ​បែប​នេះ។ កិច្ច​ប្រជុំ​ដូចជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ គេ​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្ពោះ​ទៅ​រក​ឆ្នាំ២០១៤»។

ទោះ​បី​ជា​អាស៊ាន​មាន​តួនាទី​ធំដុំ​ក្នុង​ការ​ធានា​អធិបតីភាព​របស់​ប្រទេស​ភូមា ឲ្យ​ជៀស​ផុត​ពី​បញ្ហា​ក៏​ដោយ​ ក៏​រដ្ឋា​ភិបាល​ភូមា​ត្រូ​វ​មាន​ជំហរ​ធ្វើ​កិច្ច​ការ​ដើម្បីប្រយោជ​ន៍ប្រទេស​ពី​ការ​ដែល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ។ ការ​បោះ​ឆ្នោត​ជា​ទួ​ទៅ​ត្រូវ​បាន​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៥។

លោក​ ផាវីន ឆាឆាវ៉ាលភុងភុន (Pavin Chachavalpongpun) គឺ​ជា​អ្នក​វិភាគ​នយោបាយ​នៅ​សាកល វិទ្យាល័យ​គីយ៉ូតុ (Kyoto)។ លោក​មាន​ប្រសាសន៍ថា ប្រសិន​បើ​ភូមា​ប្រាកដប្រជា​ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ត្រឹម​ត្រូវ ​និង​យុត្តិធម៌​នោះ ភាព​ជា​ប្រធាន​អាស៊ាន​នឹង​ជួយ​លើក​មុខ​មាត់​របស់​រដ្ឋាភិបាល​ភូមានៅក្នុង​ប្រទេស​។

«ខ្ញុំ​គិត​ថា ឆ្នាំ ២០១៤​គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ទាំង​ប្រទេស​ភូមា​ និង​អាស៊ាន។ ឆ្នាំ ២០១៤​ គឺ​មួយ​ឆ្នាំ​គត់​មុន​ពេល​បោះ​ឆ្នោត​ទូទៅ​នៅភូមា។ ការ​ដែល​ភូមា​ចង់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នោះ​គឺ​ពី​ព្រោះ​វា​អាច​ដាក់​ឲ្យ​របប​នេះ​ស្រប​ច្បាប់​ និង​អាច​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៥។ ប្រជា​ពលរដ្ឋ​អាច​យល់​ថា វា​មិន​មែន​ជារឿង​សំខាន់​ ប៉ុន្តែ​វាសំខាន់​ណាស់​ក្នុង​បរិបទ​នយោបាយ​ភូមា​។ ដើម្បី​មាន​លទ្ធភាព​បើក​ទ្វារ​ប្រទេស ដើម្បី​នាំ​អ្នក​វិនិយោគ​ក្នុង​តំបន់​អាស៊ានប្រកប​ដោយ​សក្តានុពលជាច្រើនដែល​រួមទាំង​ដៃ​គួ​ចរចា​អាស៊ានចូល​វិនិយោគ​ក្នុង​ប្រទេស​ភូមា ​ឱកាស​នេះ​អាច​ជា​ពេល​ដែល​ភូមា​ត្រូ​វ​បង្ហាញ។ ដូច្នេះ​វាសំខាន់​សម្រាប់​ភូមា​ខ្លាំង​ណាស់»។

លោក ផាវីន មាន​ប្រសាសន៍​ថា ដូចគ្នា​នេះ​ដែរ អាស៊ាន​ចង់​ធានា​ថា ភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដោយ​រលូន។ ហើយ​នេះ​ប្រហែលជា​មាន​ន័យ​ថា អាទិភាព​សម្រាប់​បញ្ហា​ផ្សេងៗ​ទៀត ដូច​ជា​សិទ្ធិ​មនុស្សនឹង​ទុក​ដោយ​ឡែក។

ប្រែ​សម្រួលដោយ​ ​អ៊ឹម សុធារិទ្ធ

XS
SM
MD
LG