ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អង់គ្លេស​​ប្រារព្ធ​ខួប​១០​ឆ្នាំ​រំឭក​វិញ្ញានក្ខន្ធ​ជន​រងគ្រោះ​នៃ​ភេរវ​កម្ម


People holding colored smoke flares take part in a festive event in Minsk, Belarus.
People holding colored smoke flares take part in a festive event in Minsk, Belarus.

ប្រទេស​អង់គ្លេស​កំពុង​ប្រារព្ធ​ខួប​១០ឆ្នាំ​នៃការ​វាយ​ប្រហារ​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជនជាតិ​អ៊ីស្លាម​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងច្រើន​នៅ​ក្នុង​ស្ថានីយ៍​គមនាគមន៍​សាធារណៈ​នៅ​ទីក្រុង​ឡុងដ៏។ មាន​មនុស្ស​៥២​នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពីថ្ងៃទី​៧ខែ​កក្កដា​ឆ្នាំ​២០០៥​នោះ ​នៅ​ពេល​បុរស​ជនជាតិ​អង់គ្លេស​ក្មេងៗ​បួន​នាក់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​ចំនួន​បី ហើយ​ក្នុង​ឡាន​ក្រុង​មួយ​គ្រឿង​អំឡុង​ពេល​មាន​អ្នក​ដំណើរ​មមាញឹក​នៅ​ពេល​ព្រឹក។​

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ David Cameron ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ មុ​ន​ពេល​លោក​ដាក់​កម្រង​ផ្កា​នៅ​សួន​ Hyde Park ​ទី​ដែល​គេ​ធ្វើ​ពិធីបុណ្យ​ដើម្បី​ជា​កិត្តិយស​ដល់​ជន​រងគ្រោះ។ លោក​នាយក​រដ្ឋ​មន្ត្រី​ Cameron​ និយាយ​ថា ១០​ឆ្នាំ​ក្រោយ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ឡុងដ៏​នេះ ការ​គំរាម​កំហែង​របស់​ភេរវជន​នៅ​តែ​បន្ត ហើយ​ជាការ​គំរាម​កំហែង​ដ៏​គ្រោះថ្នាក់។ ​

លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា កាលពី​ខែ​មុន​មាន​ការ​សម្លាប់​រង្គាល​ជនជាតិ​អង់គ្លេស​៣០​នាក់ និង​អ្នក​ទេសចរ​៨នាក់​ផ្សេង​ទៀត​នៅ​រមនីយដ្ឋាន​ឆ្នេរ​សមុទ្រ​ប្រទេស​ទុយនីស៊ី ដែល​ជា​ការ​រំឭក​អំពី​គ្រោះថ្នាក់​នេះ។​

លោក​បន្ថែម​ថា អង់គ្លេស​នឹង​មិន​កំសាក​ចុះ​ចាញ់​ភេរវកម្ម​ទេ៕

XS
SM
MD
LG