\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ពន្យល់​អំពី​ការ​រំលោភ​របស់​វៀតណាម​លើ​សន្ធិ​សញ្ញា​អន្តរជាតិ​រឿង​បូរណ​ភាព​ទឹកដី​ខ្មែរ

  • សុខ ខេមរា

រូបឯកសារ៖ លោក ឌី ការ៉េត ​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៦។

រូបឯកសារ៖ លោក ឌី ការ៉េត ​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៦។

លោក ឌី ការ៉េត​ បញ្ជាក់​ថា ច្បាប់​អន្តរជាតិ​ហាម​ដាច់​ខាត​ថា​ ក្នុងពេល​ប្រទេស​មួយ​មាន​សង្គ្រាម ហើយ​វៀតណាម​ដាក់​អាណានិគម​លើ​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៨០​ផង​នោះ​ វៀតណាម​មិន​គួរ​ធ្វើ​សន្ធិសញ្ញា​ជាមួយ​កម្ពុជា​ទេ។

អ្នក​ជំនាញ​ការ​ព្រំដែន​បាន​ស្តី​បន្ទោស​វៀតណាម​ថា​ មិន​គោរព​កិច្ច​ព្រម​ព្រៀង​និង​សន្ធិ សញ្ញា​អន្តរជាតិ​ ដែលធ្វើ​ឲ្យមាន​បញ្ហា​ចម្រូង​ចម្រាស​រឿង​ព្រំដែន​ ដោយ​បាន​បញ្ជាក់ថា​ ប្រសិន​បើ​វៀតណាម​គោរព​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ និង​នៅ​បន្ត​ទទួល​ស្គាល់ ផែនទី​បោន​កម្ពុជា​ ដែល​មាន​តាំងពី​ដើមមក​នោះ​ ប្រទេស​ទាំងពីរ​មាន​សន្តិភាព​ជាមួយ​គ្នា។​

នេះ​បើតាម​ការ​អះអាង​របស់​លោក​ ឌី ការ៉េត​ អ្នក​ជំនាញ​ការ​ព្រំដែន​ប្រទេសបារាំង​និង​ពិភព​លោក​ដែល​ជាវាគ្មិន​នៃកម្មវិធី​ Hello VOA​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ​ខែធ្នូ​ ឆ្នាំ​២០១៦។

លោក​បញ្ជាក់​ថា​ ច្បាប់​អន្តរជាតិ​ហាម​ដាច់​ខាត​ថា​ ក្នុងពេល​ប្រទេស​មួយ​មាន​សង្គ្រាម ហើយ​វៀតណាម​ដាក់​អាណានិគម​លើ​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៨០​ផង​នោះ​ វៀតណាម​មិន​គួរ​ធ្វើ​សន្ធិសញ្ញា​ជាមួយ​កម្ពុជា​ទេ។​ មួយ​វិញ​ទៀត ​វៀតណាម​ក៏​មិនត្រូវ​បញ្ជូន​និគមន៍​ជន​វៀតណាម​មក​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែរ។​ នេះ​ជា​បញ្ហា​ដែល​លោក​ថា​នាំ​ឲ្យ​កើត​រឿង​ចម្រូង​ចម្រាស​រវាង​ប្រទេស​ទាំងពីរ។

បន្ថែម​លើនេះ​ទៀត ​លោក ឌី ​ការ៉េត ​បាន​បញ្ជាក់ថា​ វៀតណាម​បាន​ប្រើប្រាស់​ផែនទី UTM​ របស់​ខ្លួន ​ដែល​បង្កើត​ថ្មី​គឺ​ ពុំបាន​ប្រើ​ផែនទី​បោន​ដែល​បារាំង​បន្សល់​ទុក​ឲ្យ​ដើម្បី​ឲ្យ​ស្រប​គ្នា​នឹង​កម្ពុជា​ដែល​ប្រើប្រាស់​ផែនទី​ខ្នាត​១/១០០ ០០០ ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ខ្មែរ​នោះទេ៕

XS
SM
MD
LG