ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល ​Bolivia ចោទ​អ្នកធ្វើ​អាជីវកម្ម​រ៉ែ​បីនាក់​ពីបទ​ឃាតកម្ម​​


សន្តិសុខកិត្តិយសម្នាក់ឈរក្បែរលោក ​Rodolfo Illanes ​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុងព្រះបរមរាជវាំង។

សន្តិសុខកិត្តិយសម្នាក់ឈរក្បែរលោក ​Rodolfo Illanes ​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុងព្រះបរមរាជវាំង។

មន្ត្រី Bolivia ​បាន​ចោទ​ប្រកាន់​អ្នក​ធ្វើអាជីវកម្ម​រ៉ែ​ចំនួន​៣នាក់ ​ដែល​ក្នុង​នោះរួមមាន​ប្រធាន​សហព័ន្ធ​ធ្វើ​អាជីវកម្ម​រ៉ែ​ផង​ដែរ។ ​ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​សម្លាប់​អនុ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​នេះ។ មាន​អ្នកជីក​រ៉ែ​ចំនួន​៤០​នាក់ទៀត​ត្រូវបាន​ឃុំខ្លួន​ទាក់ទង​នឹង​ករណីនេះ។

លោក ​Rodolfo Illanes ​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវគេ​ចាប់​ពង្រាត់​ ហើយ​ត្រូវ​កម្មករ​ជីករ៉ែ​ដែល​ធ្វើកូដកម្ម​ វាយរហូត​ដល់ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយពី​លោកបាន​ទៅ​តំបន់​ Panduro ​ចម្ងាយ​ប្រហែល​១៣០គម​ពីរដ្ឋធានី​ La Paz។​ លោកទៅទីនេះ​ដើម្បី​សម្រប​សម្រួល​ជម្លោះ​អំពីច្បាប់​ធ្វើអាជីវ​កម្មរ៉ែ។ ​ការ​ធ្វើកោសល្យ​វិច្ច័យសព​បង្ហាញថា ​លោក​ Rodolfo ​បានស្លាប់​ដោយ​សារ​មាន​ស្នាម​របួសខួរក្បាល​ និងទ្រូង។​

លោក ​Carlos Mamani ​អ្នកដឹកនាំ​បាតុកម្ម​ត្រូវ​ចោទ​ប្រកាន់កាល​ពីថ្ងៃសៅរ៍​ពីបទ​ឃាតកម្ម អំពើប្លន់​ កាន់កាប់​កាំភ្លើង និងរៀបចំ​ក្រុម​ឧក្រិដ្ឋជន​ និង​ធ្វើការ​វាយ​ប្រហារ​មន្ត្រីសាធារណៈ។​ សវន​កម្ម​កាត់ទោស​នឹង​ធ្វើក្នុង​ពេល​ប៉ុន្មាន​ថ្ងៃខាង​មុខនេះ។ ​លោក Evo Morales ​ប្រធានាធិបតី​ប្រទេស​ Bolivia​ និយាយ​ថា ការ​សម្លាប់​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនេះ​គឺជា​អំពើ​ឃុបឃិត​ប្រឆាំង​រដ្ឋាភិបាល​របស់លោក​ ដោយ​ប៉ុនប៉ង​រំលំរដ្ឋាភិបាល។ ​

ក្នុងសន្និសីទព័ត៌មាន​ លោក​ប្រធានាធិបតីនិយាយ​ថា ​ការតវ៉ា​នោះ​ធ្វើឡើង​ដោយមាន​ការគាំទ្រ​ពី​ក្រុមប្រឆាំង។ លោក​និយាយថា​ មានព័ត៌មាន​ និង​មាន​ឯកសារ​បង្ហាញថា ​សកម្មភាព​នេះ​ធ្វើឡើដើម្បី​រំលំ​រដ្ឋាភិបាល។ ​ទោះជាយ៉ាងណាក្តី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បដិសេធ​ថា​ គណបក្ស​ប្រឆាំង​មិនជាប់​ទាក់ទងនឹង​ឃាតកម្ម​សម្លាប់​លោក​អនុរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃនេះ​ទេ។

លោក​ Jorge Quiroga ​អតីត​ប្រធានាធិបតីបាន​សុំកុំឲ្យ​លោក​ប្រធានាធិបតី Evo Morales​ យកពេល​វេលា​ដ៏ក្រៀមក្រំ​នេះ​ប្រឌិត​ទ្រឹស្ដី​អំពីការ​ឃុបឃិត​គ្នានេះ។ ​នៅក្នុងការ​តវ៉ាកាល​ពីថ្ងៃអង្គារ​ ពួក​កម្មករ​រ៉ែទាមទារឲ្យ​កែប្រែច្បាប់។​ បាតុកម្ម​នោះ​បានក្លាយជា​អំពើហិង្សា​ ក្រោយពី​បាតុករបិទផ្លូវ ​និងបាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។ ​

កម្មករ​រ៉ែយ៉ាង​តិចពីរនាក់​បានស្លាប់ក្នុង​ការប៉ះទង្គិច​គ្នានោះ។​ក្រោយមក​កម្មករ​រ៉ែបាន​ព្រម​ធ្វើការ​ចរចាជាមួយ​រដ្ឋាភិបាល​កាលពី​ថ្ងៃសុក្រ។​ បាតុករចង់​បាន​សម្បទានអាជីវកម្មរ៉ែ​ និងសិទ្ធិ​ធ្វើការឲ្យ​ក្រុមហ៊ុន​បរទេស​ និង​បង្កើន​តំណាង​សហជីព។ ​ក្

រោយពី​មរណភាពរបស់​លោក ​Rodolfo Illanes មន្ត្រីរដ្ឋាភិបាលបាន​បញ្ចប់​ការចរចា​ជាមួយ​កម្មកររ៉ែ ​ហើយស្នើ​ឲ្យ​កាន់ទោស ​អ្នកដែល​មាន​ទោស​កំហុស​ក្នុងរឿងនេះ​ឲ្យជាប់​ពន្ធនាគារ​អប្បរមា​៣០ឆ្នាំ។ បុណ្យ​ដង្ហែសពលោក​ Rodolfo Illanes ធ្វើនៅ​ថ្ងៃអាទិត្យ​នេះ​នៅរដ្ឋធានី​ La Paz ៕

XS
SM
MD
LG