ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bill Gates មហាសេដ្ឋី​ចិត្ត​សប្បុរស​បាន​បញ្ចេញ​នូវការ​ព្រួយ​កង្វល់​ពី​ការ​កាត់​បន្ថយ​ថវិកា​ជំនួយ


លោក​​ Bill Gates ស្ថាបនិក​នៃមូលនិធិ Bill & Melinda Gates Foundation ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ពី​ជំងឺ​ដែល​គេ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​កាល​ពីថ្ងៃទី​១៨ មេសា ២០១៧។
លោក​​ Bill Gates ស្ថាបនិក​នៃមូលនិធិ Bill & Melinda Gates Foundation ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ពី​ជំងឺ​ដែល​គេ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​កាល​ពីថ្ងៃទី​១៨ មេសា ២០១៧។

លោក Bill Gates ​អ្នក​បង្កើត​ក្រុមហ៊ុន Microsoft ​និង​ជា​មហាសេដ្ឋី​ចិត្ត​សប្បុរស ​បាន​ការពារ​ប្រកប​ដោយ​ការ​រំជួល​ចិត្ត​អំពី​ជំនួយ​បរទេស​ហើយ​បាន​សំដែង​នូវការ​ភ័យ​ខ្លាច​ថា ​បរិយាកាស​ខាង​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេសប្រហែល​ឃើញ​ការ​កាត់​បន្ថយ​ថវិកា​បរទេស។ ​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​សប្តាហ៍​នេះ ​លោក​ព្រមាន​ថា ​ការដក​ជំនួយ ​តាម​ពាក្យ​សំដី​របស់​លោកនឹងធ្វើ​ឲ្យមាន​ភាព​ចន្លោះ​ប្រហោងនៃ​ភាព​ជា​មេដឹកនាំ​ដែល​ប្រទេស​ដ៏​ទៃ​នឹង​បំពេញ។

លោក Bill Gates ​បាន​ផ្តល់​ប្រាក់​៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ទៅ​ឲ្យ​ជំនួយ​អភិវឌ្ឍន៍​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​សប្បុរសធម៌​បំផុត​ម្នាក់​របស់​ពិភពលោក។

ក្នុង​សុន្ទរកថា​មួយនៅឯវិទ្យា​ស្ថាន Royal United Servicesក្នុង​ទីក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស​នៅ​សប្តាហ៍​នេះ ​លោកBill Gateបាន​សំដែង​នូវ​ការភ័យ​ខ្លាច​ថា ជំនោរ​នយោបាយ​កំពុង​ងាក​មក​ប្រឆាំង​ជំនួយ​បរទេស។​ លោក Gates ​មាន​ប្រសាសន៍​ថា «ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​កង្វល់​ថា មេដឹកនាំ​ពិភពលោក​ខ្លះ​កំពុង​បកស្រាយ​ខុសអំ​ពី​ព្រឹត្តិការណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ជា​ហេតុផលដែលមើល​ឃើញ​តែ​ខ្លួនឯង​ជាជាងមើលឃើញ​អ្វី​ដែល​ជា​បញ្ហាដ៏​លំបាកហើយ​អាច​ដោះ​ស្រាយ​បាន ​ដោយ​គ្រាន់​តែ​ចំណាយ​ពេលយូរ​បន្តិច ​ប្រសិនបើ ​យើង​ធ្វើ​ការ​ដោះ​ស្រាយ​សម្រាប់​រយៈ​ពេល​យូរ​ដែល​ជាការ​ចាំបាច់នោះ។

សហរដ្ឋ​អាមេរិក​នៅ​តែ​ជាម្ចាស់​អំណោយ​ដ៏​ធំបង្អស់​របស់​ពិភពលោក ​ដែល​បាន​ផ្តល់​ថវិកា​សម្រាប់​កម្មវិធី​រយៈ​ពេល​យូរ​ហើយ​នឹង​ជំនួយ​សងគ្រោះ​ក្នុង​គ្រា​អាសន្ន​នៅ​ ទូទាំង​សាកល​លោក ​ដូចជា​កម្មវិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់១​ពាន់​៨រយ​លាន​ដុល្លារ​ទៅឲ្យ​ប្រទេស​ប៉េរូ​បន្ទាប់​ពី​ទឹក​ជំនន់​នៅ​ដើម​ឆ្នាំ​នេះ៕

XS
SM
MD
LG