ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​ថ្ងៃ​បុណ្យ​ណូអែល មេដឹកនាំ​សាសនា​គ្រិស្ត​បួងសួង​សុំ​ឲ្យ​មាន​​សន្តិភាព​នៅ​លើ​ពិភពលោក


សម្តេច​ប៉ាប Francis បាន​បួងសួង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​នេះ សុំ​ឲ្យ​ពិភពលោក​ដែល​ធ្លាប់​មាន​សង្គ្រាម​និង​ការគំរាមកំហែង​ភេរវកម្ម​មាន​សន្តិភាព។ ​

សម្តេច​ប៉ាប Francis បាន​បួងសួង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​នេះ សុំ​ឲ្យ​ពិភពលោក​ដែល​ធ្លាប់​មាន​សង្គ្រាម​និង​ការគំរាមកំហែង​ភេរវកម្ម​មាន​សន្តិភាព។ ​

សម្តេច​ប៉ាប Francis បាន​បួងសួង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​នេះ សុំ​ឲ្យ​ពិភពលោក​ដែល​ធ្លាប់​មាន​សង្គ្រាម​និង​ការគំរាមកំហែង​ភេរវកម្ម​មាន​សន្តិភាព។ ​

ដោយ​ថ្លែង​ពី​យ៉​ខាង​មុខ​នៃ​ព្រះវិហារ Saint Peter's Basilica សម្តេច​ប៉ាប Francis បាន​និយាយ​អំពី​ជនរងគ្រោះ​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ជា​ពិសេស​សមរភូមិ​ដ៏​សាហាវ​នៅ​ក្នុង​ទីក្រុង Aleppo ហើយ​ទ្រង់​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ស្វែងរក​ដំណោះស្រាយ​ចរចា​គ្នា​នៅ​ក្នុង​ជម្លោះ​នេះ។​

ដោយ​ថ្លែង​នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​រាប់​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ Saint Peter's Square សម្រាប់​ការថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ សម្តេច​ប៉ាប​ Francis បាន​មាន​ប្រសាសន៍​ថា អំពើ​ភេរវកម្ម​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច​និង​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ទីក្រុង​និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក។ ​

លោក​អាចារ្យ Justin Welby ដែល​ជា​ប្រធាន​គ្រប់គ្រង​នៃ​ព្រះវិហារ Church of England និង​សមាគម​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ Anglican បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ នៅ​ក្នុង​សុន្ទរកថា​អំពី​កង្វល់​ដែល​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​មាន​នៅ​ពេល​នេះ។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រៀម​សម្រាប់​ថ្លែង​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម៉ោង​ក្នុង​ស្រុក លោក​បាន​មាន​ប្រសាសន៍​ថា «ចុង​ឆ្នាំ​២០១៦​បង្ហាញ​ពី​ស្ថានភាព​របស់​យើង​នៅ​ក្នុង​ពិភពលោក​មួយ​ផ្សេង ហើយ​កាន់​តែ​មិន​អាច​ទស្សន៍ទាយ​ទុក​មុន​បាន​និង​កាន់​តែ​លែង​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​កាន់​តែ​ភ័យ​ខ្លាច​និង​បែក​បាក់​គ្នា»។

កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ព្រះវិហារ​សាសនា​គ្រិស្ត​នានា​នៅ​ទូទាំង​អឺរ៉ុប ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​មាន​ការព្រមាន​ថា ​ក្រុមភេរវកម្ម​ឥស្លាម​អាច​នឹង​រៀបចំ​ផែនការ​ធ្វើ​ការវាយប្រហារ​នានា​នៅ​ថ្ងៃ​បុណ្យ​ណូអែល ដោយសារ​តែ​ពួក​ភេរវករ​ទាំង​នោះ​ចង់​ឲ្យ​ពិធី​បុណ្យ​សាសនា​របស់​ខ្លួន​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត។

នៅ​កន្លែង​ផ្សេង​ទៀត អ្នក​កាន់​សាសនា​គ្រិស្ត​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ដើម្បី​រំឮក​ដល់​ថ្ងៃ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រិស្ត ដែល​ពួកគេ​គោរព​បូជា​ថា​ជា​បុត្រា​របស់​ព្រះ​ជា​ម្ចាស់៕

XS
SM
MD
LG