ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​មានបញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់លោក​ Tillerson


រូបឯកសារ៖ លោក​ Tillerson រដ្ឋ​មន្ត្រី​ក្រសួង​ការ​ប្រទេស​អាមេរិក ពេល​ទៅដល់​ព្រលាន​យន្តហោះ​អន្តរជាតិ Benito Juarez ក្នុង​ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​កុម្ភៈ។

រូបឯកសារ៖ លោក​ Tillerson រដ្ឋ​មន្ត្រី​ក្រសួង​ការ​ប្រទេស​អាមេរិក ពេល​ទៅដល់​ព្រលាន​យន្តហោះ​អន្តរជាតិ Benito Juarez ក្នុង​ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​កុម្ភៈ។

តាម​រយៈ​ការធ្វើ​ទស្សនកិច្ច​លើក​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង​និងចិន ក្នុង​នាម​ជា​មន្ត្រី​ការទូត​កំពូល​អាមេរិក​ក្នុង​សប្តាហ៍​នេះ លោក Rex Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែង​រក​ជម្រើស​ថ្មី ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​កូរ៉េខាងជើង និង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ និង​យោធា​នានា ដែល​ប្រទេស​នេះ​បង្ក​ឡើង​នៅ​ក្នុង​តំបន់​ក៏​ដូចជា​ទៅ​កាន់​ពិភពលោក​ទាំង​មូល។ ​

សកម្មភាព​បង្ក​រឿង​របស់​រដ្ឋាភិបាល​ក្រុង​ព្រុងយ៉ាង ​ដូចជា​ការ​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ក្នុង​ខែ​នេះ ដើម្បី​ហាត់​សម​វាយ​ប្រហារ​ទៅ​លើ​ទីបញ្ជាការដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ច្រាន​ចោល​ការពិចារណា​ទៅ​លើ​កិច្ចសន្ទនា​ដោយ​ផ្ទាល់​ជាមួយ​នឹង​បណ្តា​មេដឹកនាំ​កូរ៉េខាងជើង និង​មេដឹកនាំ​កំពូល​ដ៏​ក្មេង​ខ្ចី ​លោក Kim Jong-Un។

កត្តា​ផ្សេង​ទៀត​ដែល​បង្ក​ភាពស្មុគស្មាញ​ដល់​កិច្ចពិភាក្សា​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​ក្នុង​ទីក្រុង​សេអ៊ូល និង​ទីក្រុង​ប៉េកាំង ​គឺ​ស្ថានភាព​នយោបាយ​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ទើប​តែ​ទម្លាក់​លោកស្រី​ប្រធានាធិបតី​ចេញ​ពី​តំណែង​ និង​ការ​មិន​ពេញចិត្ត​របស់​ចិន​ទៅ​លើ​ការ​បំពាក់​ប្រព័ន្ធ​ចាប់​គ្រាប់​មីស៊ីល​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។​

ក្រោយ​ពី​ការ​ចាក​ចេញ​របស់​លោក​ស្រី​ប្រធានាធិបតី Park Guen-hye ពី​វិមាន ​Blue House ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ​លោក Tillerson ​នឹង​ជួប​ជា​លើក​ដំបូង​បង្អស់​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ​Hwang Kyo-ahn ​ដែល​សព្វ​ថ្ងៃ​នេះ​ជា​ប្រធានាធិបតី​ស្តីទី​កូរ៉េខាងត្បូង ដែល​ត្រូវ​ប្រគល់​ភារកិច្ច​ឲ្យ​ស្នើ​ការបោះឆ្នោត​ថ្មី​ក្នុង​រយៈពេល​៦០​ថ្ងៃ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG