\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​ស្វែង​រក​ការ​លើកទឹក​ចិត្ត​ពីលោក Obama ក្រោយ​ពេល​លោក Trump ឈ្នះឆ្នោត


ប្រធានាធិបតី​ Barack Obama កំពុង​ត្រូវ​បាន​ជូន​ដំណើរ​ដោយ​អ្នកស្រី​អនុប្រធានាធិបតី​ទី​២ នៃ​ប្រទេស​ប៉េរូ Mercedes Araoz នៅពេល​ដែល​លោក​បាន​មក​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ី​ហ្វិក​២០១៦ទីក្រុង​លីម៉ា​ប្រទេស​ប៉េរូ​កាល​ពី​ថ្ងៃទី​១៨ វិច្ឆិកា​ ២០១៦។

ប្រធានាធិបតី​ Barack Obama កំពុង​ត្រូវ​បាន​ជូន​ដំណើរ​ដោយ​អ្នកស្រី​អនុប្រធានាធិបតី​ទី​២ នៃ​ប្រទេស​ប៉េរូ Mercedes Araoz នៅពេល​ដែល​លោក​បាន​មក​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ី​ហ្វិក​២០១៦ទីក្រុង​លីម៉ា​ប្រទេស​ប៉េរូ​កាល​ពី​ថ្ងៃទី​១៨ វិច្ឆិកា​ ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក​ទៅ​ក្រៅ​ប្រទេស​ ទៅ​កាន់​រដ្ឋធានី​លីម៉ា​ នៃ​ប្រទេស​ប៉េរូ ដែល​លោក​នឹង​ធានា​ដល់​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​ការ​គាំទ្រ​របស់​អាមេរិក ក្រោយ​ពេល​ដែល​លោក Trump ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី។

លោក Obama បាន​ផ្តោត​សំខាន់​ទៅ​លើ​តំបន់​អាស៊ី​និង​តំបន់​ប៉ាស៊ីហ្វិក ដោយ​ហៅ​ថា​ជា​តំបន់​ស្នូល​ ហើយ​ការ​ស្តារ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​អាស៊ី​ឡើង​វិញ​គឺ​ជា​គោលការណ៍​សំខាន់​មួយ​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​លោក ប៉ុន្តែ​គោល​នយោបាយ​នេះ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្រោយ​ពេល​លោក​ចប់​អាណត្តិ​នៅ​ក្នុង​រយៈ​៩សប្តាហ៍​ខាង​មុខ​នេះ។

លោក​ប្រធានាធិបតី​និងក្រុម​សម្ព័ន្ធ​មិត្ត​ពាណិជ្ជកម្ម​សេរី​របស់​លោក​បាន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃ​គូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ឬ​ហៅ​កាត់​ថា TPP។ ប៉ុន្តែ​នៅ​ក្នុង​យុទ្ធនាការ​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​ឥឡូវ​នេះ​លោក​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នោះ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ងាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ។ លោក Trump បាន​ថ្លែង​ថា លោក​នឹង​ដក​ខ្លួន​ចេញ​ពី​អាស៊ី ហើយ​លោក​បាន​ហៅ​កិច្ច​ព្រមព្រៀង TPP ថា​ជា​កិច្ចព្រមព្រៀង​ដែល​រំលោភ​ទៅ​លើ​ប្រយោជន៍​របស់​អាមេរិក៕

XS
SM
MD
LG