ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ចប្រជុំ​កំពូល​អាស៊ាន​មិន​និយាយ​ដល់​ការគំរាមកំហែង​ពី​ប្រទេស​ចិន


បាតុករ​ប្រឆាំង​នឹង​ការ​លូក​ដៃ​របស់​ចិន អាមេរិក និង​ជប៉ុន​នៅ​ក្នុង​តំបន់​អាស៊ាន នៅ​ពី​មុខ​ស្ថានទូត​អាមេរិក​ ប្រចាំ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង១០​ដែល​បាន​ជួបប្រជុំគ្នា​នៅ​សប្តាហ៍​នេះ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ចៀសវាង​មិន​រិះគន់​ប្រទេស​ចិន​ចំពោះ​ការ​វាតទី​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ការ​ទាមទារ​ជាន់​គ្នា​ទេ។ នេះ​ជា​សញ្ញា​មួយ​ដែល​អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ដោយ​សារ​តែ​ឥទ្ធិពល​សេដ្ឋកិច្ច​ និង​ការ​ទូត​របស់​រដ្ឋបាល​ទីក្រុង​ប៉េកាំង។​

មេដឹកនាំ​ប្រទេស​អាស៊ាន​ដែល​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​រយៈពេល​បួនថ្ងៃ​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​សៅរ៍​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ប្រទេស​ចិន​ទាល់តែ​សោះ។ អ្នកវិភាគ​និង​សេចក្តីរាយការណ៍​សារព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នោះ​បាន​រំពឹង​ថា​នឹង​មាន​សេចក្តី​ថ្លែងការណ៍​ដែល​មាន​ពាក្យ​ពេចន៍​ស្រាលៗ​ដោយ​មិន​ហៅ​ឈ្មោះ​ប្រទេស​ណា​មួយ​ថា​ជា​អ្នក​បង្កហេតុ​ទេ។

ការ​ប្រមាថ​តិចតួច​ណា​មួយ​ប្រឆាំង​នឹង​ចិន​ ដូចជា​ការ​រំលឹកថា​ចិន​បាន​ចាញ់​ក្តី​នៅ​តុលាការ​អាជ្ញាកណ្តាល​កាលពីថ្ងៃ​ទី​១២ខែ​កក្កដា​អាច​ជា ​«ការ​បង្កហេតុ​ដោយ​មិន​ចាំបាច់‍»។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​ Collin Koh ​អ្នកស្រាវជ្រាវ​ខាង​សន្តិសុខ​ដែន​សមុទ្រ​នៅ​ឯ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណានយ៉ាង​ក្នុង​ប្រទេស​សិង្ហបុរី។

ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​រិះគន់​ប្រទេស​ចិន​បង្ហាញ​ពី​ផល​នៃ​ការ​ចរចា​ដ៏​ខ្លាំង​របស់​រដ្ឋបាល​ទីក្រុង​ប៉េកាំង​ជាមួយ​នឹង​ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ាន និង​ការ​ផ្តល់​កញ្ចប់​សេដ្ឋកិច្ច​ដល់​ពួកគេ​ចាប់​តាំងពី​តុលាការ​បាន​ចេញ​សេចក្តីសម្រេច។ សកម្មភាព​ឆ្មាំសមុទ្រ​របស់​ប្រទេស​ចិន ការ​ទាមទារ​ដី ​និងការ​សាងសង់​មូលដ្ឋាន​យោធា​នៅ​លើ​ដី​ទំហំ​៣,៥​គីឡូម៉ែត្រ​ការ៉េ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ពេល​មុន៕

XS
SM
MD
LG