\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដឹងគុណ លោក Trump អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួបរួម​គ្នា


ប៉ោងៗ​យក្ស Charlie Brown កំពុង​ហោះ​នៅ​តាម​មហាវិថី 6th Avenue ក្នុង​ការ​ដើរ​ក្បួន​ក្នុង​ថ្ងៃ​ដឹង​គុណ​ Macy ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប៉ោងៗ​យក្ស Charlie Brown កំពុង​ហោះ​នៅ​តាម​មហាវិថី 6th Avenue ក្នុង​ការ​ដើរ​ក្បួន​ក្នុង​ថ្ងៃ​ដឹង​គុណ​ Macy ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋ​អាមេរិកាំង កំពុង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដឹង​គុណ ឬ​ដែល​ភាសា​អង់គ្លេស ហៅ​ថា Thanksgiving កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ​ ទៅ​តាម​ប្រពៃណី​របស់​ពួកគេ ដោយ​មាន​ការ​ជួបជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្ដិ នៅ​ជុំវិញ​តុ​ដែល​មាន​ម្ហូប​អាហារ​ជាច្រើន​មុខ ហើយ​មើល​ការ​ដើរ​ដង្ហែ​ជាក្បួន និង​ការប្រកួត​កីឡា​អោប​អាមេរិក​នៅ​តាមទូរទស្សន៍ ហើយ​មនុស្ស​ជាច្រើន​ទៀត​បាន​នាំ​គ្នា​ទិញ​ទំនិញ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​ពួក​គេ។

មន្ដ្រី​ប៉ូលិស​បាន​ឲ្យ​ដឹងថា វិធានការ​សនិ្តសុខ​ដែល​ត្រូវ​បាន​រឹតបន្ដឹង​បន្ថែម រួម​មាន​ដូចជា រថយន្ត​ធំៗ និង​សុនខ​ហិត​គ្រឿង​ផ្ទុះ​ជាច្រើន ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ការ​ដង្ហែ​ជា​ក្បួន​នៅ​ថ្ងៃ​បុណ្យ​ដឹង​គុណ​ប្រចាំ​ឆ្នាំ​របស់ Macy នៅ​ក្នុង​ទីក្រុង ញូវយ៉ក ក្នុង​ឆ្នាំ​នេះ។

នាយកដ្ឋាន​ប៉ូលិស​នៃ​ទីក្រុង​ញូវយ៉ក ​បាន​និយាយ​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​មន្ដ្រី​ប៉ូលិស​ជាង​៣០០០នាក់ ដែល​មាន​ទាំង​ប៉ូលិស​ស្លៀកពាក់​ឯកសណ្ឋាន និង​ប៉ូលិស​ស៊ីវិល​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​ចម្ងាយ ៤គីឡូម៉ែត្រ ក្នុង​សង្កាត់ Manhattan បើ​ទោះបី​ជា​ពួកគេ​បាន​រក​ឃើញ​ថា​មិន​មាន​ការគំរាមកំហែង​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ក៏​ដោយ។ ការ​ដើរ​ដង្ហែ​ជា​ក្បួន​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ម៉ោង​៩ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​ក្នុង​ស្រុក។

ប៉ូលិស​ក្នុង​ទីក្រុង​ញូវយ៉ក​ឆ្នាំ​នេះ​មាន​ការ​បន្តឹង​សន្តិសុខ​បន្ថែម ដោយ​សារ​តែ​សណ្ឋាគារ​ដ៏​ខ្ពស់​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump ស្ថិត​នៅ​ជិត​ទិសដៅ​សម្រាប់​ដង្ហែ​ក្បួន​នោះ។

លោក Trump និង​ក្រុម​គ្រួសារ​របស់​លោក​ស្ថិត​នៅ​ចម្ងាយ​ជាង​១៦០០​គីឡូម៉ែត្រ​ពី Trump Tower របស់​លោក ដោយ​លោក​កំពុង​ប្រារព្ធ​ថ្ងៃ​បុណ្យ​ដឹងគុណ​របស់​លោក​នៅ​ឯ​រមណីយដ្ឋាន Palm Beach ក្នុង​រដ្ឋ Florida។ លោក​ក៏​បាន​ចំណាយ​ពេល​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ ដោយ​ស្នើ​ឲ្យ​មាន​ការរួបរួម​គ្នា​នៅ​ក្នុង​សារ​សម្រាប់​ថ្ងៃ​បុណ្យ​ដឹងគុណ​របស់​លោក៕

XS
SM
MD
LG