ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រូបភាព​ជុំវិញ​ពិភពលោក​ ២០ មេសា ២០១៧

រូបភាព​ជុំវិញ​ពិភពលោក​ ២០ មេសា ២០១៧ មក​ពី​ប្រទេស​ឥណ្ឌា អាល្លឺម៉ង់ កាហ្សាក់ស្ថាន បារាំង ជប៉ុន វេណេស៊ុយអេឡា សហរដ្ឋ​អាមេរិក កូឡុំប៊ី ចិន អង់គ្លេស និង​កូរ៉េ​ខាង​ជើង។
ផ្សេង​ទៀត

ស្រ្តីជនជាតិឥណ្ឌាម្នាក់សើច​នៅ​ពេល​ក្អម​របស់​គាត់​បាន​ធ្លាក់​ពី​លើ​ក្បាល​ ក្នុង​កម្មវិធី​រត់​ប្រណាំង​ទូលក្អម​​ចម្ងាយ​ ១០០ ​ម៉ែត្រ​ ក្នុង​កម្មវិធី​បុណ្យ Suwori Tribal នៅ​ទីក្រុង​ Boko នៅ​ប្រហែល ​៧០គ.ម នៅ​ភាគ​ខាង​លិច​ទីក្រុង Gauhati ប្រទេស​ឥណ្ឌា។
1

ស្លឹកឈើតូចៗនៅក្នុងព្រៃ​គុម្ពោត​បាន​កក​​ក្រោយ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​អស់​រយៈ​ពេល​មួយ​យប់ នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។
2

យានអវកាសរុស្ស៊ីឈ្មោះ Soyuz MS-04 កំពុង​ដឹក​អវកាសយានិក​រុស្ស៊ី Fyodor Yurchikhin និង​អវកាស​យានិក​របស់​អង្គការ​ណាសា Jack David Fischer ដែល​ជា​សមាជិក​នៃ​ក្រុម​អវកាស​យានិក​ចម្បង​ក្នុង​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។ យាន​អវកាស​នេះ​កំពុង​ហោះ​ចេញ​ពី​ទីតាំង​របស់​ខ្លួន​នៅ​ស្ថានីយ៍ Baikonur Cosmodrome ដែល​រុស្ស៊ី​បាន​ជួល​នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន។
3

ក្រុមហ៊ុន AeroMobil បង្ហាញ​ម៉ូដែល​ឡាន​ហោះ​ដំបូង​របស់​ខ្លួននៅ​ទីក្រុង​ Monaco ប្រទេស​បាំង។
4

កីឡាករជិះស្គី​លើ​ទឹកកក Wang Shiyue (ឆ្វេង) និង​កីឡាការនី Liu Xinyu ពី​ប្រទេស​ចិន កំពុង​សម្តែង​ក្នុង​ពេល​មាន​ការ​រាំ​លើ​ទឹកកក​ក្នុង​កម្មវិធី​ប្រកួត​ជិះស្គី​លើ​ទឹកកក​ World Team Trophy ក្នុង​ទីក្រុង​តូក្យូ។
5

ក្មេងៗ​គង្វាល​ឥណ្ឌាកំពុង​លេង​ក្នុង​ទឹក​ជាមួយ​ហ្វូងក្របី​របស់​ពួកគេ​ ខណៈ​ពេល​ពួក​គេ​ចុះ​ត្រាំ​ទឹក​មួយ​ស្របក់​​ក្នុង​ថ្ងៃ​ដ៏​ក្តៅមួយក្នុង​ទន្លេ Tawi ​នៅ​ជាយក្រុង​ Jammu។
6

បាតុករ​ប្រឆាំង​​ម្នាក់​កំពុង​បិទ​ផ្លូវ​រារាំង​ឡាន​មួយ​គ្រឿង​ ខណៈ​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​កំពុង​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ ក្នុង​ការ​ធ្វើ​បាតុកម្ម​មួយ​ដែល​គេ​ហៅ​ថា «មាតា​ទាំងអស់​ធ្វើ​បាតុកម្ម» ដើម្បី​ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro ក្នុង​ទីក្រុងការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា។
7

នាង Sonia Ossorio (រូប​ទី​២​ខាង​ឆ្វេង) ប្រធាន​អង្គការ​ «អង្គការ​ជាតិ​សម្រាប់​ស្រ្តី​ក្នុង​ក្រុង​ញូវយ៉ក» ថ្លែង​នៅ​ខាង​ក្រៅ​ស្នាក់​ការ​កណ្ដាល​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ព័ត៌មាន នៅ​ទីក្រុង​ញូវយ៉ក​ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Bill O'Reilly ធ្វើ​ការ​នៅ​ប៉ុស្តិ៍​ Fox News ត្រូវ​បាន​បណ្ដេញ​ចេញ​ពីការងារ។
8

ឆ្កែ​មួយ​ក្បាល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ទទួល​រង​ការ​បាក់​ដី​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ធ្វើ​ឲ្យ​ស្ទឹង​ទន្លេ​ជា​ច្រើន​ជន​ជោរ និង​បណ្ដាល​ឲ្យ​ដុំ​ថ្ម​គ្រួស​​រសាត់​ទៅ​ជាប់​នៅ​លើ​អាគារ និងនៅ​លើ​ដង​ផ្លូវ ក្នុង​ទីក្រុង Manizales ប្រទេស​កូឡុំប៊ី។
9

រូប​ចម្លាក់​ក្បាល​របស់ជន​ជាតិ​ភាគតិច​ Miao ត្រូវ​បាន​គេ​ស្ទូច​លើក​នៅ​ការដ្ឋាន​សំណង់​​ក្នុង​ស្រុក Jianhe ខេត្ត Guizhou ប្រទេស​ចិន កាល​ពី​ថ្ងៃទី​១៥ ខែមេសា។
10

កីឡាករប្រដាល់ Anthony Joshua បាន​បត់​ខ្លួន​នៅ​លើ​សង្វៀងដើម្បី​ឲ្យ​សារព័ត៌មាន​ថត នៅ​វិទ្យាស្ថាន​អង់គ្លេស​សម្រាប់​កីឡា​នៅ​ទីក្រុង Sheffield ប្រទស​អង់គ្លេស។
11

ទាហានកូរ៉េខាង​ជើង​កំពុង​ចេញ​ពី​គូថ​ឡាន​ នៅ​ពេល​ពួក​គេ​មក​ដល់​ឧទ្យាន​កណ្តាល​ ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។
12

XS
SM
MD
LG