ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រូបភាព​ជុំវិញ​ពិភពលោក​ ១៤ មេសា ២០១៧

រូបភាព​ជុំវិញ​ពិភពលោក​ ១៤ មេសា ២០១៧ មក​ពី​ប្រទេស​ស្រីលង្កា អេហ្ស៊ីប អេស្ប៉ាញ នេប៉ាល់ ស៊ីរី ស៊ែប៊ី អាល្លឺម៉ង់ ស៊ីប បារាំង ថៃ និង​បេឡារុស។
ផ្សេង​ទៀត

ក្មេងៗ​ស្រី​លង្កា​កំពុង​លេង​ទឹក​នៅ​ពេល​ដែល​ដំរី​មួយ​ក្បាល​កំពុង​ដើរ​នៅ​ក្នុង​បឹង​មួយ​នៅ​ទីក្រុង Kataragama ប្រទេស​ស្រីលង្កា។
1

អ្នកគាំទ្រប្រធានាធិបតីតួកគី Tayyip Erdogan កំពុងគ្រវីទង់ជាតិក្នុងពេលជួបជុំគ្នាសម្រាប់​ការ​ធ្វើ​ប្រជាមតិ​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ ក្នុង​ទីក្រុង Konya ប្រទេស​តួកគី។
2

អ្ន​ក​ស្រុក​ម្នាក់​ដែល​ធ្វើ​ជា​តួ​ព្រះ​យេស៊ូ​គ្រិស្ត កំពុង​ធ្វើ​សកម្មភាព​ជា​ព្រះ​យេស៊ូឆ្កាង ក្នុង​ពេល​ប្រារព​ «ថ្ងៃ​សុក្រ​ដ៏​ល្អ» ឬ Good Fridaយ ក្នុង​ទីក្រុង Cuevas del Campo ប្រទេស​អេស្ប៉ាញ។
3

អ្នកដែលសប្បាយរីករាយកំពុង​យោល​កណ្ដឹង​រទេះ​សេះ​ធ្វើ​ពី​ឈើ ក្នុង​ពិធី​ប្រារព​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​នេប៉ាល់ ដែល​គេ​ហៅ​ថា Bisket Jatra ក្នុង​ទីក្រុង Bhaktapur នៅ​១២​គ.ម ភាគ​ខាង​កើត​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។
4

អ្នកកាន់សាសនាគ្រិស្ត​ជន​ជាតិ​ស៊ីរី កំពុង​អុជ​ទៀន​ក្នុង​ពេល​ប្រារព​ «ថ្ងៃ​សុក្រ​ដ៏​ល្អ» ក្នុង​វិហារ Holy Virgin ទីក្រុង​ Qamishli ដែល​ជាទីក្រុង​ភាគ​ឦសាន​នៃ​ប្រទេស​ស៊ីរី ក្នុង​ពេល​ប្រារព​បុណ្យ​ចាប់​កំណើត​ឡើង​វិញ​នៃ​ព្រះយេស៊ូ។
5

បុរសម្នាក់កំពុង​ឡើង​លើ​បង្គោល​ដែល​គេលាប​ខ្លាញ់​ដើម្បីប្រកួត​ប្រជែង ដែល​នេះជា​វិញ្ញាសារ​មួយ​នៃ​ល្បែង​ដែល​គេ​លេង​នៅ​ក្នុង​ពិធីបុណ្យ​ Sinhala ដែល​ជា​បុណ្យ​ចូលឆ្នាំ​នៃ​អ្នក​កាន់​សាសនា​ហិណ្ឌូ នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។
6

អតិថិជនម្នាក់កំពុង​រើសពង​មាន់​ដែល​គេ​រៀប​ចំ​ដើម្បី​ប្រារព​បុណ្យ​នៃ​ការ​ចាប់​កំណើត​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​ នៅក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​បែលក្រាដ ស៊ែប៊ី។
7

កៅអី​ទំនេរ​ត្រូវ​បាន​គេ​រៀប​​នៅ​មាត់​សមុទ្រ​បាល់ទិច ក្នុង​ទីក្រុង ​Travemuende ប្រទេស​អាល្លឺម៉ង់។
8

ទេសចរ​ម្នាក់​កំពុង​សម្លឹង​មើល​ការ​តាំង​បង្ហាញ​គម្រោង​សិល្បៈ​ឈ្មោះ​ថា «ដំណើរ​ឆ្លង​កាត់​ខ្សែ» ដែល​ជា​ស្នាដៃ​របស់​សិល្បករ  Chiharu Shiota។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៍​ «ទីក្រុង​អឺរ៉ុប​នៃ​​វប្បធម៌» នៅ​ទីក្រុង Paphos ប្រទេស​ស៊ីប។
9

សត្វ​ទីទុយ​មួយ​ក្បាល​កំពុង​ហើរ​ក្នុង​ពេល​មាន​ការ​សម្តែង​មួយ​នៅឧទ្យាន​ Zooparc de Beauval ក្នុង​ទីក្រុង​ Saint-Aignan ប្រទេសបារាំង។
10

មនុស្សម្នាកំពុងចូលរួមសប្បាយរីករាយ​បាញ់​ទឹក​ដាក់​គ្នា​ក្នុង​​បុណ្យ​មហាសង្ក្រាន​ឆ្នាំ​ថ្មី​នៅក្រុង​បាងកក ប្រទេស​ថៃ។
11

ដើមឈើ​បង្កើត​បាន​ជា​ស្រមោល​ទៅ​នឹង​ថ្ងៃ​កំពុង​រះ​នៅ​ជាយ​ក្រុង​មីញស្តិ៍ ប្រទេស​បេឡារុស។
12

XS
SM
MD
LG