ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​ VOA: សហគ្រាសបច្ចេកវិទ្យា startup ដំបូងមួយនៅបាត់ដំបងប្រាថ្នាឈាន​ទៅទីផ្សារពិភពលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហគ្រាស​បង្កើត​ថ្មី Startup ​ឈ្មោះ The Coder Studio ដែល​មាន​អាយុ​៨​ខែ​ និង​បុគ្គលិក​៨​នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយ​ដែល​មាន​មូលដ្ឋាន​​ខេត្ត​បាត់ដំបង ដែលជាខេត្តកសិកម្ម។​ លោក​ មៀច សុផានិត អាយុ​២៩​​ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​នៃ​សហគ្រាស​បច្ចេកវិទ្យា​​នេះ ថ្លែងប្រាប់ VOA ថា បើ​ទោះ​​ជា​លោក​ពិបាក​រក​វិនិយោគទុន​​ ដោយ​សារ​នៅ​​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ក៏​លោក​យល់​ថា ​ខេត្ត​បាត់ដំបង​ដែល​ល្បី​ខាង​កសិកម្ម​ក៏​មាន​សក្តានុពល​ល្អ​ក្នុង​ការ​ជំរុញ​វិស័យ​បច្ចេកវិទ្យា​ ទាំង​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន​និង​ឈាន​ទៅ​ទី​ផ្សារ​ពិភពលោក។ លោក សឹង សុផាត នៃ VOA បាន​​​ជួយ​​​សម្ភាសន៍​ជាមួយ​លោក មៀច សុផានិត​ នៅ​ការិយាល័យ​ផ្ទះ​ល្វែង​មួយ​​​នៅ​ក្រុង​បាត់ដំបង​កាល​ពី​ពេល​ថ្មីៗ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG