\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ ការ​បោះឆ្នោត​អាមេរិក​នាំ​ឱ្យ​មាន​ការ​ខកចិត្ត​និង​ការ​ព្រួយ​បារម្ភ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​គាំទ្រ​ដល់​លោក​ ដូណល់​ ត្រាំ​ ដោយ​លោក​យល់​ថា​អាច​នឹង​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ជាជាង​ការធ្វើ​សង្គ្រាម។

លោក ​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មើល​ឃើញ​ថា​ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​នេះ​នាំ​ឱ្យ​មាន​ការខក​ចិត្ត​ និង​ព្រួយបារម្ភ​ ហើយ​អាច​ប៉ះពាល់​ដល់​តួនាទី​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅលើ​ពិភពលោក។

លោក​ អ៊ូ វីរៈ បាន​បញ្ជាក់​នៅក្នុង​កម្មវិធី Hello VOA ​នៅថ្ងៃច័ន្ទ​នេះ​ថា​៖

«មកដល់ពេលនេះ​ខ្ញុំ​មើល​ទៅ ពិភពលោក​ហាក់​ដូច​ជា​មាន​ការ​ខកចិត្ត​ច្រើន​ មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ ហើយ​ហាក់​ដូច​ជា​មើល​ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នេះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ប៉ះពាល់​ទៅ​លើ​ដំណើរការ​ ឬ​មួយ​ក៏​ប៉ះពាល់​ទៅលើ​រូបភាព​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក ​ហើយ​ប្រហែល​ជា​ប៉ះពាល់​ទៅ​លើ​ការ​ដឹកនាំ​នៃ​សហរដ្ឋ​អាមេរិក​នៅ លើ​ឆាក​អន្តរជាតិ​ផងដែរ‍»។

លោក​ថា​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ការ​បោះឆ្នោត​មាន​បេក្ខជន​ពីររូប​ដែល​មាន​ប្រជាប្រិយ៍ភាព​តិច​ជាង​គេ​បំផុត កំពុង​ប្រកួត​ប្រជែង​គ្នា​នោះ​គឺ​លោកស្រី ហ៊ីលឡារី គ្លីនតុន អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ និង​លោក ​ដូណល់​ ត្រាំ​ សេដ្ឋី​អចលនទ្រព្យ។

ប៉ុន្តែ លោក វីរៈ​ យល់ថា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​មួយ​ណា​ក៏ដោយ​ ដែល​ឡើង​កាន់​តំណែង​នឹង​នៅតែ​ចាត់​ទុក​តំបន់​អាស៊ី​សំខាន់​ដែរ ​ដោយ​សារ​តែ​វា​មាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​របៀប​ធ្វើការ​ដោយ​លោក​ស្រី​ គ្លីនតុន មាន​វិធី​ធ្វើការ​ដោយ​មាន​ការ​ចូលរួមពី​សហគមន៍​អន្តរជាតិ​ជាង​លោក​ត្រាំ​ ដែល​អាច​នឹង​ប្រើ​ប្រាស់​សាច់​ដុំ​របស់​អាមេរិកាំង​ជាង។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​គាំទ្រ​ដល់​លោក​ ដូណល់​ ត្រាំ​ ដោយ​លោក​យល់​ថា​អាច​នឹង​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ជាជាង​ការធ្វើ​សង្គ្រាម។

ប៉ុន្តែ​លោក​ អ៊ូ វីរៈ លោក​យល់​ថា​ ការ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ប្រកាស​គាំទ្រ​លោក​ ត្រាំ​ គឺ​គ្រាន់តែ​ជា​ទស្សនៈ​មួយ ​ដែល​មិនមាន​ផល​ប៉ះពាល់​អ្វី​ធំ​ដុំ​ដល់​ការ​បោះឆ្នោត​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​ចិន ​និង​រុស្ស៊ី​សប្បាយ​ចិត្ត ​ដោយ​សារ​តែ​កម្ពុជា​ជំពាក់​បំណុល​រុស្ស៊ី​ជាច្រើន៕

XS
SM
MD
LG