ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកវិភាគ៖ ឆ្នាំ​២០១៧​នឹង​មាន​ការកើនឡើង​ប្រជាប្រិយភាព​ស្ថាប័ន​ព្រះមហាក្សត្រ

  • ម៉ែន គឹមសេង

រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

​​លោក​អ៊ូ វីរៈ​បន្ថែម​ថា​​សារព័ត៌មាន​ជា​ច្រើន​និង​អ្នក​នយោបាយ​ក៏នឹង​ផ្តោត​លើ​ស្ថាប័ន​រាជ្យបល្ល័ង្គ​ច្រើន​ជាង​មុន​ដែរ​ដោយ​ឆ្នាំ​នេះ​នឹង​ឆ្នាំ​២០១៨​គឺ​ជា​ពេល​វេលា​នៃ​ការបោះឆ្នោត។

បញ្ហា​ក្នុង​ស្រុក​និងក្នុង​តំបន់​នឹង​បន្ត​គ្រប​ដណ្តប់​លើ​ឆាក​នយោបាយ​កម្ពុជា​នៅឆ្នាំ​២០១៧​នេះ ក្នុង​ខណៈ​ពេល​ដែល​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​រាជ្យ​បល្ល័ង្គ​នឹង​បន្ត​កើនឡើង​ស្របគ្នា​នឹង​កំដៅ​នយោបាយ​នៅ​ចុង​ឆ្នាំ​។ នេះ​បើ​តាម​ការព្យាករណ៍​របស់​អ្នកវិភាគ​នយោបាយ។


លោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា ស្មារតី​លើក​កម្ពស់​មោទនភាព​ជាតិនិងអត្តសញ្ញាណ​ជាតិ​ដែល​កាន់តែ​កើនឡើងក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ជាពិសេស​ក្រុម​យុវជន​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ខ្មែរ​កាន់តែ​លេចត្រដែត​ឡើង​ជាង​ពេល​ណាៗ​ទាំងអស់។

លោក​បន្ថែម​ថា៖

«ប្រជា​ពលរដ្ឋ​ខ្មែរ​គាត់​ចង់​បាន​អត្តសញ្ញាណ​។ គាត់​ចង់​បាន​មោទនភាព​ជាតិ​ បេះដូង​ខ្មែរ​អីចឹង​ហើយ​ដោយសារ​ការកើនឡើង​នៃ​ការប្រើ​ហ្វេសប៊ុក​ខ្ញុំ​មើល​ទៅ​ប្រជាប្រិយ៍ភាព​ព្រះរាជ្យ​បល្ល័ង្គ​នឹង​កើនឡើង​ជាង​ប៉ុន្មានឆ្នាំ​កន្លង​មកនេះ‍‍»។

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

លោក​អ៊ូ វីរៈ​បន្ថែម​ថាសារព័ត៌មាន​ជា​ច្រើន​និង​អ្នក​នយោបាយ​ក៏នឹង​ផ្តោត​លើ​ស្ថាប័ន​រាជ្យបល្ល័ង្គ​ច្រើន​ជាង​មុន​ដែរ​ដោយ​ឆ្នាំ​នេះ​នឹង​ឆ្នាំ​២០១៨​គឺ​ជា​ពេល​វេលា​នៃ​ការបោះឆ្នោត៖

«គណបក្ស​ទាំងអស់​នឹង​បង្ហាញ​នូវ​ការគាំទ្រ​រាជ្យ​បល្ល័ង្គ​របស់​ខ្លួន​ដូច្នេះ​ហើយ​នឹង​ជំរុញ​ប្រជាប្រិយ៍ភាព​រាជ្យបល្ល័ង្គ​កាន់តែ​កើន​ឡើង​ហើយ‍»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅថ្ងៃទី​៤ខែ​មិថុនា​ខាងមុខ​នេះ​។ ការបោះឆ្នោត​នេះ​នឹងមិន​មាន​ការផ្លាស់ប្តូរ​បែបបទ​នៃ​ការបំពេញ​ការងារ​បម្រើ​ដល់​ពលរដ្ឋ​ប៉ុន្មាន​ទេ​ដោយ​សារតែ​ស្ថាប័ន​ថ្នាក់​មូលដ្ឋា​ននេះ​នៅតែ​ត្រូវ​ស្តាប់តាម​ស្ថាប័ន​ថ្នាក់ជាតិ​ដដែល​ទេ។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​អ៊ូ វីរៈ​ ប៉ុន្តែ​ព្យាករណ៍​ថាកំដៅ​នយោបាយ​នឹង​កើនឡើង​នៅចុង​ឆ្នាំ​២០១៧​នេះ​ដោយ​សារ​កំដៅ​នេះតែ​ងតែ​កើនឡើង​នៅមុន​ការបោះឆ្នោត​ថា្នក់ជាតិ។

លោក​អ៊ូ វីរៈបាន​បន្ថែម​ថា៖

«ការបោះឆ្នោត​នៅឆ្នាំ​២០១៧នេះ​ម្នាក់ៗ​សង្កេត​ចាំ​មើល​ថាតើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងម៉េច​ដើម្បី​ជា​សញ្ញា​មួយ​ដ៏​សំខាន់​ដើម្បី​ចង្អុល​បង្ហាញ​ពី​លទ្ធផល​ឬមួយ​ក៏​ពី​ការប្រកួត​ប្រជែង​នៅឆ្នាំ​២០១៨​ដែល​ជា​ការបោះឆ្នោត​សំខាន់​បំផុត​នៅថ្នាក់​ជាតិ​ហ្នឹង‍»។ ​

នៅក្នុង​ជ្រុង​សេដ្ឋកិច្ច​លោក​អ៊ូ វីរៈ​យល់​ថា​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​មាន​កំណើន​ឋេរ​ក្នុង​កម្រិត​៧​ភាគរយ​ដែល​នេះ​ស្រប​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ដែរ។​

ក្រៅពីនេះ​ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​និង​រុស្ស៊ី​ក្នុង​តំបន់​ក៏​នឹង​មាន​ផលប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ជាពិសេស​លើ​ផ្នែក​អចលន​ទ្រព្យ​ដូចជា​ដីធ្លី​ជាដើម៕

XS
SM
MD
LG