ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ Brexit អាច​ឲ្យ​អាស៊ាន ចំណេញ​រយៈពេល​ខ្លី តែ​ខាត​រយៈ​ពេល​វែង

ទង់ជាតិ​នៃប្រទេសអង់គ្លេស និង​សហភាព​អ៊ឺរុប។
ទង់ជាតិ​នៃប្រទេសអង់គ្លេស និង​សហភាព​អ៊ឺរុប។

ពលរដ្ឋ​អង់គ្លេស​ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បោះឆ្នោត​ប្រជាមតិ សម្រេច​ដក​ប្រទេស​របស់​ពួកគេ ​ចេញ​ពី​សមាជិកភាព​នៃ​សហគមន៍​អឺរ៉ុប ដែល​ខ្លួន​ចូល​ជា​សមាជិក តាំង​ពី​ឆ្នាំ​១៩៧៣​មក​នោះ។

អ្នក​វិភាគ​ខាង​សេដ្ឋកិច្ច​ សង្គម​និង​នយោបាយ​នៅ​កម្ពុជា លើក​ឡើង​ថា ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប​ឬ ហៅ​កាត់​ថា Brexit អាច​ផ្តល់​ផល​ចំណេញ​ខ្លះ​ដល់​តំបន់​អាស៊ី ជា​ពិសេស​អាស៊ាន​សម្រាប់​រយៈពេល​ខ្លី ប៉ុន្តែ សម្រាប់​រយៈពេល​វែង Brexit នេះ​ អាច​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​តំបន់​នេះ​ទៅ​វិញ។

លោក អ៊ូ​ វីរៈ បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​កក្កដា​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

«សម្រាប់​ប្រទេស​ក្រីក្រ ដែល​យើង​ហៅ​ថា Emerging markets ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​កម្ពុជា ជាដើម​ ខ្ញុំ​មើល​ទៅ អាច​ចំណេញ​ខ្លះ។ ទី​១ ដោយ​សារ​មាន​ការ​ព្រួយបារម្ភ​នៅ​តំបន់​អឺរ៉ុប​ហ្នឹង គឺ​អាច​ធ្វើ​ឲ្យ​មាន​វិនិយោគ​ទុន ហូរ​មក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ ទន្ទឹម​ពេល​នៃ​ការ​ចំណេញ​ក្នុង​ពេល​ខ្លី​នេះ ខ្ញុំ​មើល​ទៅ​ក្នុង​រយៈពេល​វែង កម្ពុជា រួម​ទាំង​អាស៊ាន​ទាំងមូល នឹង​ខាត។ ខាត​ដោយសារ​ នៅ​ពេល​ណា​ដែល​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល មាន​ការ​ប៉ះពាល់​ដូច​នៅ​ឆ្នាំ​២០០៧ និង​២០០៨ ចុង​បញ្ចប់​គឺ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ដែរ»។

ពលរដ្ឋ​អង់គ្លេស​ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បោះឆ្នោត​ប្រជាមតិ សម្រេច​ដក​ប្រទេស​របស់​ពួកគេ ​ចេញ​ពី​សមាជិកភាព​នៃ​សហគមន៍​អឺរ៉ុប ដែល​ខ្លួន​ចូល​ជា​សមាជិក តាំង​ពី​ឆ្នាំ​១៩៧៣​មក​នោះ។

ការ​សម្រេចរបស់​ប្រទេស​អង់គ្លេស ចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឡើង​ក្រោយ​ពី​មាន​វិបត្តិ​ជន​ចំណាកស្រុក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប បាន​បង្ក​ភាព​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ការ​ប្រេះឆា​ក្នុង​សម្ព័ន្ធ​សាមគ្គីភាព​អឺរ៉ុប។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​ លើកឡើង​ថា ការ​ដក​ខ្លួន​របស់​អង់គ្លេស​ពី​ប្លុក​អឺរ៉ុប នឹង​មិន​ធ្វើឲ្យ​រង្គោះរង្គើ​ដល់​សហគមន៍​អាស៊ាន​នោះ​ទេ។​

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក អ៊ូ វីរៈ ថ្លែង​ថា មិន​មាន​ហេតុផល​ជាក់លាក់​ណាមួយ ដែល​នាំ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​ ដើរ​តាម​គន្លង​នៃ​ប្រទេស​អង់គ្លេស​ ទេ រហូត​មក​ដល់​ពេល​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG