ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី​អាមេរិក​បង្ហាញ​ការ​ផ្លាស់​ប្តូរ​របៀប​វារៈ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​សភា​អាមេរិក


លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ដំបូង​របស់​លោក​ទៅ​កាន់​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ដំបូង​របស់​លោក​ទៅ​កាន់​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ដោយ​ផ្ទុយ​នឹង​សុន្ទរកថា​សម្ពោធ​តំណែង​របស់​លោក​កាល​ពី​៣៩​ថ្ងៃ​មុន​នេះ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump កាល​ពី​យប់ថ្ងៃ​អង្គារ​ បានបង្ហាញ​ភាព​ល្បី​ល្បាញ​ជាង​មុន​នៅ​ក្នុង​សុន្ទរកថា​ទី​មួយ​របស់​លោក​ទៅ​កាន់សភា​ស.រ.អា.។​

លោក​បាន​ប្រកាស​ថា «ពេល​វេលា​សម្រាប់​ការ​គិត​គូរ​បន្តិចបន្តួច​បាន​ចប់​ហើយ។ ពេល​វេលា​សម្រាប់​ការ​ប្រយុទ្ធ​បែប​រាក់​កំផែល​មាន​នៅ​ពី​ក្រោយ​យើង»។

ក៏​ប៉ុន្តែមាន​ការ​និយាយ​យោង​ដល់​ការ​ប្រយុទ្ធ​នានា​ ជាពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ប្រធានាធិបតី​ហៅ​ថា «ភេរវកម្ម​ឥស្លាម​បែប​ជ្រុល​និយម»។ បើ​តាម​អង្គការ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា​នេះ​ជា​ពាក្យ​ពេចន៍​ដែល​លោក​ឧត្តមសេនីយ៍ឯក H.R. Mc Master ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​និង​សមាជិក​ខ្លះ​នៃ​ក្រុម​បុគ្គលិក​របស់​លោក​បាន​ជម្រាប​លោក​ Trump ឱ្យ​ឈប់​ប្រើ។​

គេ​រាយការណ៍​មក​ថា​លោក Mc Master បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បុគ្គលិក​របស់​លោក​កាលពី​សប្តាហ៍​មុន​ថា​ លោក​ចូល​ចិត្ត​ប្រើ​ពាក្យ​ថា «ភេរវកម្ម​នៃ​ពួក​ឥស្លាម​និយម​ជ្រុល» ដែល​បានត្រូវប្រើ​ដើម្បី​ពណ៌នា​ពួក​អ្នកគាំទ្រ​ដែល​ប្រកាន់តឹង​រ៉ឹង​តាម​គម្ពីរ​នៃ​រដ្ឋាភិបាល​ និង​សមាគម​ផ្អែក​លើ​សាសនា​ឥស្លាម ហើយ​មិនមែន​ជា​ការ​និយាយ​យោង​ដល់​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់ទេ។​

ដោយ​និយាយ​យោង​ជា​ពិសេស​ដល់អ្វី​ដែល​ហៅ​ថា​ក្រុម​រដ្ឋ​ឥស្លាម លោក Trump បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា. «នឹង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង​ដែល​មាន​រួមបញ្ចូល​ពួកមិត្ត និង​សម្ព័ន្ធមិត្ត​របស់​យើង​ក្នុង​ពិភព​ក្រុម​អ្នក​គោរព​សាសនា​ឥស្លាម​ដើម្បីកម្ចាត់​សត្រូវ​ដ៏​អប្រិយ​នេះ​ចេញ​ពី​ផែនដី​របស់​យើង»៕

XS
SM
MD
LG