ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​សាសនា​នៅ​អាហ្វហ្គានីស្ថាន​រិះគន់​សមភាគី​ប៉ាគីស្ថាន


លោក Maulana Fazl-ur-Rahman (រូប​ឆ្វេង) មេដឹកនាំ​របស់​គណបក្ស Jamiat Ulema-e-Islam របស់​ប៉ាគីស្ថាន​ត្រូវ​បាន​អ្នក​គាំទ្រ​ស្វាគមន៍​ នៅ​ពេល​លោក​ទៅ​ដល់​ព្រំដែន​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៣។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពួក​មេដឹកនាំ​សាសនា​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ច្រាន​ចោល​កំណត់​សម្គាល់​លម្អៀង​ទៅ​ខាង​ពួក​តាលីបង់​ដោយ​មេដឹកនាំ​ខាង​សាសនា​ និង​ខាង​នយោបាយ​ម្នាក់​នៃ​ប្រទេស​ប៉ាគីស្ថាន​ដោយ​បាន​ចាត់​ទុក​កំណត់​សម្គាល់​ទាំងនេះ​ថា​ជា​ «ការ​បំភ័ន្ត​ផ្នែក​ស៊ើបការ​សម្ងាត់»។

ជា​ការ​ឆ្លើយ​តប​នឹង​កំណត់​សម្គាល់​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ លោក Maulana Fazl-ur Rahman មេដឹកនាំ​នៃ​គណបក្ស Jamiat Ulema-e-Islam ហៅ​កាត់ថា​ JUI-F នៃ​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​គណបក្ស​អភិរក្ស​និយម​ខាង​សាសនាត្រូវ​ចោទ​ប្រកាន់​ថា​ មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​ជន​សកម្មប្រយុទ្ធ​នានា ក្រុមប្រឹក្សា​ពួក​អ្នកប្រាជ្ញ​ខាង​សាសនា​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រជុំ​សន្និសីទ​ខាង​សាសនា​ឥស្លាម មួយ​នៅក្នុង​ក្រុង​កាប៊ុល ដើម្បី​ជជែក​ដេញ​ដោល​គ្នា​អំពី​ភាព​ត្រឹមត្រូវ​ខាង​សាសនា​នៃ​ការ​បះបោរ​របស់​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុមប្រឹក្សា​បព្វជិត​ឥស្លាម នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «ពួក​បព្វជិត​ពិត​ប្រាកដ​ និង​ជឿ​ស៊ប់​លើ​សាសនា​ឥស្លាម​មក​ពី​ប្រទេស​ប៉ាគីស្ថាន ជាមួយ​ពួក​អ្នកប្រាជ្ញ​ឥស្លាម ល្បី​ឈ្មោះ​មក​ពី​ពិភព​ឥស្លាម គួរ​ធ្វើ​ការ​ប្រជុំ​គ្នា​ដើម្បី​ជជែក​ដេញ​ដោល​គ្នា​ជាមួយ​ពួក​អ្នក​ប្រាជ្ញ​ខាង​សាសនា​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ប៉ាន់​មើល​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ផ្អែក​លើ​គម្ពីរ Quran និង​ការ​ប្រៀន​ប្រដៅ​របស់​ព្យាការី​ Muhammad»៕

XS
SM
MD
LG