ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រដ្ឋ​មន្ត្រី​ការបរទេស​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​តួកគី


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson (រូប​ឆ្វេង) ថត​រូប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan មុន​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុង Ankara កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. Rex Tillerson បាន​ជួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ក្រុង Ankara ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ Turquie Binali Yildirim។ នេះ​ជា​ការ​បើក​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​ឡើង​នៅ​ពេល​ដែល​ស.រ.អ.​ពិនិត្យ​មើល​វិធានការ​បន្ទាប់ ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​យក​ជ័យជម្នះ​លើ​ពួកជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​ធ្វើ​ឱ្យ​វិបត្តិ​ជន​ភៀស​ខ្លួន​មាន​ស្ថិរភាព​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់។​

លោក Tillerson ក៏មាន​កំណត់​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan និង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Mevlut Cavusoglu​ ផងដែរ។ ​គេ​រំពឹង​ថា​កិច្ច​ចរចា​នឹង​មាន​ការ​ជំរុញ​ករណី​របស់​ប្រទេស​តួកគី​ដើម្បី​ឱ្យ​ស.រ.អា.​ធ្វើ​បត្យាប័នបព្វជិត​ឥស្លាម Fethullah Gulen ដែល​អាជ្ញាធរ​តួកគី បាន​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​មិន​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

នៅ​ពេល​បន្ទាប់​មក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ អ្នក​ការ​ទូត​កំពូល​ស.រ.អា.​នឹង​ជំរុញ​ពួក​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​ឱ្យ​បង្កើន​ចំណាយ​ខាង​ការពារ​ប្រទេស​នៅ​ក្នុង​ជំនួប​លើកទី​មួយ​របស់​លោក​ជាមួយ​ពួក​សមភាគី​មក​ពី​ប្លុក​សន្តិសុខ​នេះ។​

កង​កម្លាំង​ដឹកនាំ​ដោយ​ស.រ.អា.​កំពុង​បង្កើន​យុទ្ធនាការ​របស់​ពួក​គេ​ដើម្បី​វាយ​យក​មក​វិញ​នូវ​ក្រុង​ Raqqa ពី​ពួកជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

ការ​ធ្វើឱ្យ​មាន​ស្ថិរភាព​ក្នុង​តំបន់​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​រត់​ចេញ ​និង​ការ​ធ្វើ​ឱ្យ​ពួក​ជន​ភៀសខ្លួន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​ពួក​គេ​វិញ​ ជា​អាទិភាព​ក្នុង​របៀបវារៈ​សម្រាប់​ស.រ.អា. និង​ពួក​ដៃ​គូ​ក្នុង​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG