ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ ការជំរុញ​សមភាព​យេនឌ័រ​ត្រូវការ​ថវិកា


សកម្មជន​សិទ្ធិ​នារី​ទទូច​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​និង​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​កញ្ចប់​ថវិកា​ដោយ​ឡែក សម្រាប់​ការងារ​លើក​កម្ពស់​សមភាព​យេនឌ័រ​ចាប់ពី​ពេល​ឥឡូវ​នេះ ដល់​១៥ឆ្នាំ​ខាង​មុខ​ទៀត ដើម្បី​ជំរុញ​ឱ្យ​ស្ត្រី​មាន​តួនាទី​កាន់​តែ​ធំ​ជាង​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​សង្គម។ កម្ពុជា​ខកខាន​មិន​បាន​សម្រេច​គោលដៅ​ទីបី​នៃ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​តាម​ការ​សន្យា​ដែល​ថា ជំរុញ​តំណាង​ស្រ្តី​ក្នុង​ស្ថាប័ន​នីតិប្បញ្ញតិ​ឱ្យ​ដល់​៣០​ភាគរយ​ក្នុង​ឆ្នាំ​២០១៥។ សកម្មជន​បាន​ជំទាស់​នឹង​ទស្សនៈ​ដែល​យល់​ថា​ស្ត្រី​នៅ​មិន​ទាន់​មាន​សមត្ថភាព​និង​មិន​មាន​ការ​ចេះ​ដឹង​ក្នុង​ការ​កាន់​កិច្ចការ​ខ្ពស់។ លោក ម៉ែន គឹមសេង នៃ​វីអូអេ​បាន​សម្ភាស​លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG