ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផែនទី​នៃ​បណ្ដា​ប្រទេស​ដែល​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពិភពលោក

  • Faiza Elmasry

រូបភាព​ខាងក្នុង​សៀវភៅថ្មី​មួយ​របស់​លោក Nick Middleton ដែល​មាន​ចំណង​ជើង​ថា «The Atlas of Countries that Don't Exist: A Compendium of Fifty Unrecognized and Largely Unnoticed States» (រូបភាព​ដោយ Nick Middleton)

ក្រៅ​ពី​ទឹក​ដី ប្រជាជន និង​រដ្ឋាភិបាល ប្រទេស​មួយ​ត្រូវ​ការ​ការ​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ។ នៅ​លើ​ផែន​ទី​ក្នុង​ពេល​បច្ចុប្បន្ន មាន​ទឹក​ដី​ជា​ច្រើន​កន្លែង​ដែល​មិន​មែន​ជា​រដ្ឋ ប៉ុន្តែ​ចង់​ក្លាយ​ខ្លួន​ជា​រដ្ឋ។ ខណៈ​ពេល​ដែល​​យើង​ធ្លាប់​តែ​លឺ​ក្នុង​ព័ត៌មាន​ពី​តំបន់​​មួយ​ចំនួន មាន​ទឹក​ដី​ជា​ច្រើន​ដែល​ពុំ​សូវ​មាន​គេ​ស្គាល់ ឬ​មិន​ត្រូវ​បាន​គេ​ស្គាល់​តែ​ម្ដង​។ មាន​សៀវភៅ​ថ្មី​មួយ​ក្បាល​ ដែល​នាំ​យើង​ទៅ​កាន់​ទឹកដី​ប្រមាណ ៥០ កន្លែង ដែល​កំពុង​ព្យាយាម​តស៊ូ​ ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​គេ​ទទួល​ស្គាល់។​​​​​

ជា​ការ​ពិត​ណាស់ ដែល​ថា​ការ​ប្រយុទ្ធ​ដណ្ដើម​យក​ឯករាជ្យ​របស់​អាមេរិក​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ​របស់​ប្រវត្តិ​ប្រទេស​នេះ។ ប៉ុន្តែ​ពេល​ខ្លះ​ ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មួយ​ មិន​មែន​ដោយ​សារបដិវត្តន៍​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចង់​បាន​ការ​គ្រប់​គ្រង​ប្រទេស​តាម​បែប​ការិយាធិបតេយ្យ។ ក្រៅ​ពី​ទឹក​ដី ប្រជាជន និង​រដ្ឋាភិបាល ប្រទេស​មួយ​ត្រូវ​ការ​ការ​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ។ នៅ​លើ​ផែន​ទី​ក្នុង​ពេល​បច្ចុប្បន្ន មាន​ទឹក​ដី​ជា​ច្រើន​កន្លែង​ដែល​មិន​មែន​ជា​រដ្ឋ ប៉ុន្តែ​ចង់​ក្លាយ​ខ្លួន​ជា​រដ្ឋ។ ខណៈ​ពេល​ដែលយើង​ធ្លាប់​តែ​លឺ​ក្នុង​ព័ត៌មាន​ពី​តំបន់មួយ​ចំនួន មាន​ទឹក​ដី​ជា​ច្រើន​ដែល​ពុំ​សូវ​មាន​គេ​ស្គាល់ ឬ​មិន​ត្រូវ​បាន​គេ​ស្គាល់​តែ​ម្ដង​។ មាន​សៀវភៅ​ថ្មី​មួយ​ក្បាល​ ដែល​នាំ​យើង​ទៅ​កាន់​ទឹកដី​ប្រមាណ ៥០ កន្លែង ដែល​កំពុង​ព្យាយាម​តស៊ូ​ ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​គេ​ទទួល​ស្គាល់។​

រឿង​ចុង​ក្រោយ ដែល​អ្នកថតរូប និង​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស លោក Nick Middleton រំពឹង​ថា​ នៅ​ពេល​ដែល​លោក​អាន​សៀវភៅកុមារ​ ឲ្យ​កូន​ស្រី​លោក​ស្តាប់ វា​អាច​បើក​ទំព័រ​ថ្មី​នៃពិភព​លោក​ សម្រាប់​លោក​ដើម្បី​ស្វែង​យល់។

លោក Middleton និយាយ​ថា​៖ «រឿង​សត្វ​តោ ឬ The Lion និង មេធ្មប់ និង​ទូ​ខោអាវ ឬ The Witch and The Wardrobeដែល​គំនិត​សំខាន់​នៃ​រឿង​ផ្ដោត​ទៅ​លើ ទឹកដី​អាថ៌​កំបាំង​នៅ​ខាង​ក្រោយ​ទូ​ខោ​អាវ នៅ​ក្នុង​ផ្ទះ​បុរាណ​របស់​ប្រជាជន​អង់គ្លេស​ក្នុង​ទី​ជន​បទ​មួយ។ រឿង​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​សម្រាប់​ កូន​ស្រី​ខ្ញូំ ហើយ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែរ​សម្រាប់​ខ្ញុំ»។

វា​មិន​មែន​នៅ​ក្នុង​រឿង​គំនូរជីវចល Narnia ដែល​និយាយ​ពី​មនុស្ស​ចម្លែក និង​ជីវិត​របស់​សត្វ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ Isle of Man ដែល​លោក Middleton រក​ឃើញ​ថា​មាន​ប្រទេស​ជា​ច្រើន ដែល​ប្រទេស​ទាំង​នោះ​ មិន​ត្រូវ​បាន​គេ​គិត​ថា មាន​នៅ​ក្នុង​ពិភព​លោក​នេះ​ឡើយ។​

លោក Middleton ថា៖ «វា​ជា​ទឹក​ដីចម្លែក ពីព្រោះ​វា​មិន​មែន​ជា​ផ្នែក​ នៃ​ចក្រភព​អង់គ្លេស ហើយ​វា​ក៏​មិន​មែន​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​ដែរ ប៉ុន្តែ​ពួក​គេ​ប្រើ​ប្រាក់​ផោនរបស់​អង់គ្លេស​ ពួក​គេ​កាន់​លិខិត​ឆ្លង​ដែន​ស្រដៀង​គ្នា​នឹង​លិខិត​ឆ្លង​ដែន​របស់​ចក្រ​ភព​អង់គ្លេស ប៉ុន្តែ​មាន​កម្រិត​ស្វ័យភាព​យ៉ាង​ល្អ​ប្រសើរ។ ការ​ពិត​ទៅ​ប្រទេស Isle of Man មាន​សភា​ដ៏​ចំណាស់​មួយកំពុង​ដំណើរ​ការ ដែល​សភា​នេះ​មាន​តាំង​ពី​សតវត្ស​ទី​ ៨ មក​ម្លេះ ប្រសិន​បើ​អ្នក​ជឿ​រឿង​នេះ។ ដូច្នេះ វា​ជា​ទឹក​ដី​ដ៏​ចម្លែក​មួយ។ វា​មាន​ស្វ័យភាព​ខ្ពស់ ប៉ុន្តែ​វា​មិន​មែន​ជា​ទឹក​ដី​ដាច់​ដោយ​ឡែក»។

Isle of Man គឺ​ជា​ទី​កន្លែង​មួយ​ដែល​ លោក Middleton បញ្ចូល​ទៅ​ក្នុង​សៀវភៅ​របស់​លោក មាន​ចំណង​ជើង​ថា៖ The Atlas of Countries that Don't Exist: A Compendium of Fifty Unrecognized and Largely Unnoticed States មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សៀវភៅ​ផែនទី​នៃ​ប្រទេស​ដែល​មិន​មាន៖ សេចក្ដី​សង្ខេប​នៃ​ប្រទេស​ប្រទេស​ដែល​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ និង​ទទួល​ស្គាល់»។

សៀវភៅ​ផែនទី​ដែល​រួម​បញ្ចូល​ទី​កន្លែង​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ដូចជា Northern Cryprus ឬ ស៊ីប​ខាង​ជើង Catalonia និង​ទឹក​ដី​ជាច្រើន​ដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​ចុះ​ផ្សាយ ដូចជា Christiania ((kris-chee-AN-ee-uh)) ដែល ជា​រដ្ឋ​ឯករាជ្យ​មួយនៅ​ក្នុង​ប្រទេស​ដាណឺម៉ាក។ Forvik កោះ​ Shetlandជា​កោះ​ដែល​បង្កើត​ឡើង​ដោយ​នាវិក​ជន​ជាតិ​អង់គ្លេស​ម្នាក់។ និង Seborga ((see-BOR-guh)) ជា​រដ្ឋ​មួយ​ដែល​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​អ៊ីតាលី បន្ទាប់​ការ​ធ្វើ​ប្រជាមតិ​មួយ​ក្នុង​ឆ្នាំ ១៩៩៥។

លោក​ Middlteton បញ្ជាក់​ថា៖ «ការ​ទទួល​ស្គាល់​គឺ​ជា​បញ្ហា​ដ៏​សំខាន់​មួយ ដែល​ប្រទេស​ ឬ​ក៏​រដ្ឋ​ដែល​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​នេះ ចង់​បាន នៅ​ក្នុង​កម្រិត​មួយ​ដែល​មាន​ទឹកដី​ខ្លះ បាន​បង្កើត​អង្គការ​ដូចគ្នា ដើម្បី​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មកជា​លក្ខណៈ​ការទូត។ ដូច្នេះ​ទើប​មាន​អង្គការ​សហប្រជាជាតិ​នៃ​ជន​ជាតិ​ដើម ហៅ​កាត់​ថា UUN ដែល​មាន​ចំនួន​សមាជិក​ជា​ច្រើន​។ មិនតែប៉ុណ្ណោះ​ក៏​មាន​អង្គការ​ប្រជាជាតិ​ដែល​គ្មាន​អ្នក​តំណាង​ក្នុង​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា UNPOដែល​មាន​ចំនួន​សមាជិក​ស្ទើរ​តែ​ប្រហែលគ្នា»។

មាន​ប្រទេស​ចំនួន ៥៤ នៅ​ក្នុង​ទ្វីប​អាហ្រ្វិក រួម​ទាំង​កោះ Mayotte ((My YAHT)) នៃ​មហា​សមុទ្រ​ឥណ្ឌា ទាម​ទារ​ដោយ​ប្រទេស​កូម័រ ដែលបាន​ជ្រើស​រើស​បោះ​បង់​ចោល​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ ១៩៧៥។ Barotseland ((bah-ROT-see-land)) ជា​ព្រះរាជាណាចក្រ​មួយ​ ស្ថិត​នៅ​ចន្លោះ​ព្រំដែន​ប្រទេស​សំប៊ី និង​អង់ហ្គោឡា។ Ogoniland (oh-GO-nee-land)) ជន​ជាតិ​ដើម​នៃ​ព្រះរាជាណាចក្រ Niger Delta និង​ប្រទេស Somaliland។​

លោក Middleton បន្ត​ថា៖ «សូម៉ាលី​ក្នុងនាម​មាន​ជា​ប្រទេស​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៦០​។ វា​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​គ្នា​ រវាងជន​ជាតិ​ភាគ​តិច​សូម៉ាលី ដែល​បាន​រស់​នៅ​លើ​ទឹក​ដី​ដែល​គេ​ស្គាល់​ឈ្មោះ​ថា British Somaliland និង Italian Somaliland។ ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​នាម ជា​ Somalia រហូត​ដល់​ប្រទេស​មួយ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​។ ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៩១​ Somaliland ​ខាង​ជើង បែក​ចេញ​ពី​ Somaliland ខាង​ត្បូង។ បន្ទាប់​ពី​នោះ​មក ប្រទេស​ទាំង​ពីរ​នេះ​បាន​ដំណើរ​ការ​ប្រទេស​របស់​ខ្លួន​បាន​យ៉ាង​ល្អ មាន​សន្តិភាព ស្ថិរភាព។ ពួក​គេ​មាន​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ មាន​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន មាន​ប៉ូលិស​រៀង​ខ្លួន មាន​សាលា​រៀន ប៉ុន្តែ​គ្មាន​ប្រទេស​ដទៃ​ណា​ក្នុង​ពិភព​លោក​ទទួល​ស្គាល់​ពួក​គេ​ឡើយ»។​

ប្រទេស​ទាំង​អស់​នៅ​ក្នុង​សៀវភៅ​របស់​លោក Middleton បន្ត​ការ​តស៊ូ​ ដើម្បី​ឲ្យ​គេចាប់​អារម្មណ៍ និង​ទទួល​ស្គាល់ ប៉ុន្តែ​អ្នក​និពន្ធ​រូប​នេះ​បញ្ជាក់​ថា មាន​តែ​ប្រទេស​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួក​គេ ដែល​ទំនង​ជា​អាច​សម្រេច​គោលដៅ​នេះ​បាន។ ប្រទេស​មួយ​នេះ​គឺ កោះ​មួយ​នៅ​ក្នុង​តំបន់ Greenland ជា​ទឹក​ដី​ស្វយ័ត​របស់​ព្រះរាជាណាចក្រ​ដាណឺម៉ាក នៅ​ឆ្នេរសមុទ្រ​អាត្លង់ទិច​ភាគ​ខាង​ជើង​ប្រទេស​កាណាដា។

លោក​ Middleton និយាយ​ថា៖ «ទឹក​ដី​ដែល​មិន​មែន​ជា​ប្រទេស​ទាំង​ ៥០ ដែល​ខ្ញុំ​បាន​សរសេរ​នោះ ខ្ញុំ​សង្ស័យ​ថា Greenland មាន​ឱកាស​ទទួល​បាន​ឯក​រាជ្យ​ល្អ​ជាង​គេ។ វា​ប្រហែល​ជា​អាច​កើត​ឡើង​ក្នុង​ពេល​ដែល​យើង​នៅ​មានជីវិត។ ពេល​ដែល​យើង​គួរ​ផ្ដោត​អារម្មណ៍​នោះ​គឺឆ្នាំ 2021 ពី​ព្រោះ​វា​ជាខួប​ ៣០០ឆ្នាំនៃ​ការ​ចាប់​ផ្ដើម​ដាក់​អាណានិគម​របស់​ដាណឺម៉ាក​មក​លើ Greenland»។

ពាក្យ​ចាស់​ពោលប្រវត្តិសាស្ត្រគឺ​ចារ​ដោយ​អ្នក​ឈ្នះ ប៉ុន្តែវា​ប្រហែល​ជា​ចារ​ដោយ​អ្នក​ដែល​បង្កើត​ផែនទី​ទៅ​វិញ​ទេ។ លោក​ Nick Middleton និយាយ​ថា​សៀវភៅ​របស់​លោក​សរសេរ​ឡើង ក្នុង​គោល​បំណង​ចង់​ឲ្យ​ទឹកដី​មួយ​ចំនួន​ដែល​ពុំ​មាន​អ្នក​ស្គាល់ និង​ប្រទេស​ក្រៅ​ផ្លូវ​ការ​ទាំង​នេះ បន្ត​ខំប្រឹង​តស៊ូ​ ដើម្បី​មាន​វត្តមាន​លើ​ផែន​ទី​ពិភព​លោក​នៅ​ថ្ងៃ​ណា​មួយ៕​

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG