ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តារាភាពយន្ត​ហូលីវូដ ​Angelina Jolie ​ជួប​នាយក​រដ្ឋមន្ត្រី​ពីការថត​ភាពយន្ត​ខ្មែរ​ក្រហម

  • ម៉ែន គឹមសេង

តារា​ភាពយន្តហូលីវូដ Angelina Jolie ស្តាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ក្នុង​កិច្ច​ជំនួប​មួយ​នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ លោក​ស្រី Angelina Jolie បាន​​ចាប់​ផ្តើម​គម្រោង​ថត​ខ្សែ​ភាពយន្ត​របស់​ក្រុមហ៊ុន Netflix របស់​អាមេរិក ដែល​ខ្សែភាព​យន្ត​នេះផ្អែក​​លើ​សៀវភៅ «‍មុនដំបូងខ្មែរ​ក្រហម​សម្លាប់​ប៉ា​​របស់​ខ្ញុំ៖ ការ​ចងចាំ​របស់​កុមារី​កម្ពុជា​ម្នាក់» ដែល​ជា​សៀវភៅ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោកស្រី លឿង អ៊ឹង ដែល​រៀបរាប់​អំពី​កុមារភាព​របស់​លោកស្រី​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម។ (AP/Heng Sinith)

តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីគឺ​លោកស្រី​ Angelina Jolie បាន​ចូល​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បញ្ជាក់​ពី​ការ​ថត​ខ្សែ​ភាព​យន្ត​ស្តី​ពី​របប​វាល​ពិឃាត​ខ្មែរ​ក្រហម​។

តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីគឺ​លោកស្រី​ Angelina Jolie បាន​ចូល​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បញ្ជាក់​ពី​ការ​ថត​ខ្សែ​ភាព​យន្ត​ស្តី​ពី​របប​វាល​ពិឃាត​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជិត​ពីរ​លាន​នាក់។

ខ្សែ​ភាព​យន្ត​ដែល​នឹង​ត្រូវ​ផលិត​នេះ​គឺ​ផ្អែក​តាម​សៀវភៅ​របស់​នាង អ៊ឹង ​លឿង ដែល​មាន​ចំណងជើង​ជា​ភាសាខ្មែរ​ថា ​«ពី​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ​ដែល​រៀបរាប់​ពី​ជីវិត​ឆ្លង​កាត់​របប​ខ្មែរក្រហម​ ហើយ​បាន​សរសេរ​រៀបរាប់​ពី​ការ​ចងចាំ​របស់​ខ្លួន។​

លោក អ៊ាង សុផល្លេត ​អ្នក​នាំ​ពាក្យ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា លោក ហ៊ុន​ សែន ​សម្តែង​ការគាំទ្រ​ដល់​ការ​ថត​ភាព​យន្ត​នោះ​ព្រោះ​វា​ជា​ការ​បង្ហាញ​ដល់​ពិភព​លោក​អំពី​ហេតុការណ៍​ពិត ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG