ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្មជន​អំពាវនាវ​រក​អន្តរាគមន៍​ជួយ​ពលករ​បាន​មក​បោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​សិទ្ធិ​ពលករ ​និង​តំណាង​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្វះស្វែង​រក​វិធី ​ដើម្បី​ជួយ​សម្រួល​ឱ្យ​ពលករ​ដែល​បាន​ចុះឈ្មោះ​ ហើយ​បាន​មក​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ នៅថ្ងៃ​អាទិត្យ​ ទី៤ ខែ​មិថុនា​ខាងមុខ​នេះ។ អ្នក​ជំនាញ​យល់​ថា​ ក្នុង​ចំណោម​ពលករ​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ អាច​នឹង​បាត់បង់​ឱកាស​បោះឆ្នោត​ស្ទើតែ​ទាំងអស់ ដោយ​មាន​តែ​ពលករ​​ចំនួន​តិចតួច​ទេ​ដែល​នឹង​អាច​មក​បោះឆ្នោត​បាន ​បើសិន​ជា​មិន​មាន​អន្តរាគមន៍​ទាន់​ពេល។ លោក​ឌី ថេហូយ៉ា ​មន្ត្រី​កម្មវិធី​ការងារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​ សង់ត្រាល់ ​បាន​បញ្ជាក់​ប្រាប់​កម្មវិធី​Hello VOA ​ថា​ លោក​មិន​ទាន់​មាន​ឃើញ​មាន​​ការ​សម្រប​សម្រួល​ឱ្យ​ពលករខ្មែរ​បាន​មក​បោះឆ្នោត​នៅឡើយ​ទេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ ឧសភា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG