ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ក្រុម​វាគ្មិន​ថា​ សារ​គំរាម​នាយក​រដ្ឋមន្ត្រី​អំពី​សង្គ្រាម​មិន​គួរ​ជា​រឿង​ភិតភ័យ​ទេ

  • សុខ ខេមរា

គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ក្រុម​អ្នក​ឃ្លាំមើល​ ទទូច​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យខ្លាច ទោះ​ជា​មាន​សារ​គំរាម​ពី​រឿង​សង្គ្រាម​ក្តី។ នេះ​ជា​ការ​អះអាង​របស់​លោក ចាន់ យ៉េត ប្រធាន​ស្តីទី​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្រ្វែល ដែល​ជា​វាគ្មិន​នៃ​កម្មវិធី Hello VOA នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។ ក្រុម​វាគ្មិន​និយាយ​ដូច្នេះ បាន​យោង​ទៅ​ដល់​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ឲ្យ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភិតភ័យ។ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ១៨ ឧសភា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG