ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ស្ត្រីខ្មែរអាមេរិកាំងថាជំនាញ soft skills និងភាសាអង់គ្លេសជាគន្លឹះសំខាន់សម្រាប់ការអប់រំបច្ចេកវិទ្យានៅកម្ពុជា


មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Salesforce របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ កញ្ញា សុផល្លីន ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Cambodians in Tech ដែលដឹកនាំដោយកូនខ្មែរអាមេរិកាំងនិងមានគោលដៅភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលបម្រើការក្នុងជំនាញបច្ចេកវិទ្យា។ ក្នុងពេលថ្មីៗនេះ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសន៍កញ្ញា ម៉ៅ សុផល្លីន ក្នុងពេលកញ្ញាចូលរួមមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្ម STEM Festival មួយនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីគន្លឹះសម្រាប់ស្ត្រីអាចចូលកាន់តំណែងល្អនៅក្នុងការងារបច្ចេកវិទ្យា និងសារៈសំខាន់នៃជំនាញ soft skills និងភាសាអង់គ្លេសសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖

XS
SM
MD
LG