ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ៖ លោក​អ៊ូ វីរៈថា​កត្តា​សេដ្ឋកិច្ច​និង​យុត្តិធម៌​សង្គម​មាន​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការរីកចម្រើន​សេដ្ឋកិច្ច​យ៉ាងឆាប់​រហ័ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ជំរុញ​ពី​ផ្នែក​សំណង់ កាត់​ដេរ និង​សេវាកម្ម​បាន​នាំ​ឱ្យ​ពលរដ្ឋ​ប្រែក្លាយ​ការរកចំណូល​ពី​ក្នុង​វិស័យ​កសិកម្ម​មក​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​វិញ។ នេះ​បើ​តាម​ការរកឃើញ​របស់​វេទិការ​អនាគត។ លោក​អ៊ូ វីរៈ ស្ថាបនិក​និង​ជា​ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ថា គណបក្ស​នយោបាយ​គួរតែ​ទទួលស្គាល់​ពី​ការផ្លាស់​ប្តូរ​នូវ​ទិដ្ឋភាព​សង្គម​នេះ ហើយ​ដោះស្រាយ​បញ្ហា​នយោបាយ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ជាពិសេស​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​និង​នៅ​ថ្នាក់​ជាតិ។ យ៉ាងណា​ក៏​ដោយ​កត្តា​អយុត្តិធម៌​សង្គម​ក៏​ត្រូវ​បាន​ពលរដ្ឋ​មើល​ឃើញ​កាន់តែ​ច្បាស់​ដោយសារ​តែ​មាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ជាងមុន។ រី​ឯ​ការជំពាក់​ប្រាក់​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក៏​នឹង​​មាន​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​របស់​អ្នកបោះឆ្នោត​ផងដែរ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០១ ឧសភា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG