ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ លោក ព្រាប កុលថា ចង់​ផ្លាស់ប្ដូរ​ទម្លាប់​ពុករលួយ ទាល់​តែ​ពលរដ្ឋ​ហ៊ាន​ធ្វើ​ការ​ងារ​លំបាក​ខ្លះ


អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ ចេះ​តែ​យក​ហេតុផល​ថា ពួកគេ មិន​អាច​ផ្លាស់ប្ដូរ​ទម្លាប់​ពុករលួយ​របស់​មន្ត្រី​សាធារណៈ​បាន​ទេ ដោយសារ​តែ​ពួកគេ ជា​ពលរដ្ឋ​សាមញ្ញ​ នោះ​ទម្លាប់​ពុករលួយ​នៅ​កម្ពុជា នៅ​តែ​ពិបាក​ផ្លាស់ប្ដូរ​បាន​ណាស់។ ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ថ្លែង​ថា ពលរដ្ឋ​ត្រូវ​តែ​ហ៊ាន​ធ្វើ​អ្វី​ដែល​ខុស​ពី​ទម្លាប់​ចាស់​បន្តិច ដូច​ជា​ហ៊ាន​សួរ​នាំ​ពី​តម្លៃ​ផ្លូវការ​នៃ​សេវាកម្ម​សាធារណៈ​ជាដើម បើ​ទោះ​ជា​ការ​ធ្វើ​បែប​ហ្នឹង មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏ដោយ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៣ មេសា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG