ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ Haley ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើបាន «ត្រឹមត្រូវ» ក្នុង​ការ​វាយ​ប្រហារ​លើ​វាលយន្តហោះ​មួយ​ក្នុង​ប្រទេស​ស៊ីរី​


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំអ.ស.ប.លោកស្រី Nikki Haley ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខ​អំពី​ស្ថានភាព​របស់ប្រទេសស៊ីរី​នៅ​ទីស្នាក់ការកណ្តាល​ក្នុង​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី០៧ មេសា ២០១៧ ទីក្រុង​ញូវយ៉ក។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំអ.ស.ប.លោកស្រី Nikki Haley ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខ​អំពី​ស្ថានភាព​របស់ប្រទេសស៊ីរី​នៅ​ទីស្នាក់ការកណ្តាល​ក្នុង​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី០៧ មេសា ២០១៧ ទីក្រុង​ញូវយ៉ក។

ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំអ.ស.ប.បាននិយាយ​ក្នុង​ការ​ប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខកាលពី​ថ្ងៃ​សុក្រ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន «ធ្វើ​ត្រឹមត្រូវ» ក្នុង​ការ​វាយ​ប្រហារ​លើ​វាលយន្តហោះ​មួយ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី​ឯកអគ្គរដ្ឋទូត​ Nikki Haley បានមាន​ប្រសាសន៍​ថា «ស.រ.អា.​បាន​ចាត់​វិធានការ​មួយ​ប្រកបដោយ​ការ​ប្រុងប្រយ័ត្ន​ណាស់​កាលពី​យប់មិញ» ដោយ​លោកស្រី​បាននិយាយ​យោង​ដល់​ការ​វាយ​ប្រហារ​សងសឹក​ដោយ​កាំជ្រួច​មីស៊ីល។ ​លោកស្រី​បានមានប្រសាសន៍​បន្ថែម​ថា «យើង​ប្រុង​ប្រៀប​ធ្វើការ​វាយ​ប្រហារ​ថែម​ទៀត ក៏​ប៉ន្តែ​យើង​សង្ឃឹម​ថា​ការណ៍​នេះ​មិនមែន​ជា​ការចាំបាច់ទេ»។

ស.រ.អា.បាន​និយាយ​ថា​របបគ្រប់គ្រង​របស់ Bashar al-Assad បានប្រើប្រាស់​វាល​យន្តហោះ Shayrat ដើម្បី​បង្ហោះ​យន្តហោះ​មាន​ផ្ទុក​ឧស្ម័ន​ពុល​ដែល​បានវាយ​ប្រហារ​សម្លាប់ជន​ស៊ីវិល​ច្រើន​នាក់​កាល​ពី​ថ្ងៃ​អង្គារនៅ​ក្នុង​ក្រុង Khan Shaykhun ក្នុង​ខេត្ត Idlib។

លោកស្រី​ Nikki Haley បាន​មាន​ប្រសាសន៍​ថា «ស.រ.អា.មិន​អាច​រង់ចាំ​បានទៀត​ឱ្យ​ Assad ប្រើ​អាវុធ​គីមី​ដោយ​គ្មានផល​វិបាកនោះទេ។ ​ថ្ងៃ​ទាំង​នោះ​បានកន្លង​ផុតទៅ​ហើយ»។

លោកស្រី​ Haley បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​នេះ​សហគមន៍​អន្តរជាតិ​ត្រូវ​ធ្វើ​ចលនា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ​ក្នុង​ប្រទេស​ស៊ីរី​គឺ​ការ​ជំរុញ​ឆ្ពោះ​ទៅ កាន់​ដំណោះ​ស្រាយ​នយោបាយ​មួយ៕

XS
SM
MD
LG