ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​ឃ្លាំមើល​រំឭក​ពី​តួនាទី​សំខាន់ៗ​របស់​មន្ត្រី​ឃុំសង្កាត់​ មុន​ការ​បោះឆ្នោត

  • សុខ ខេមរា

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​និយាយ​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ មាន​សារៈ​សំខាន់​ណាស់​ ពីព្រោះ​ថា​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មាន​តួនាទី​ជួយ​ដល់​ពលរដ្ឋ​មូលដ្ឋាន​ផ្នែក​លិខិត​ស្នាម ​ជួយ​ដល់​ការ អភិវឌ្ឍន៍​ថ្នាក់​មូលដ្ឋាន​ ក្លាយជា​អង្គ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ ក្រុម ប្រឹក្សា​ស្រុក ​ខេត្ត​ រដ្ឋធានី​និងក្រុង​នៅ​ទូទាំង​ប្រទេស​ និង​រាប់​ទាំង​ការ​ជ្រើសរើស​ប្រធាន​ភូមិ​ជាដើម។​ នេះបើ​តាម​ការ​អះអាង​របស់​លោក​ មឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស​ (Central) ​ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ Hello VOA នៅយប់​ថ្ងៃព្រហស្បតិ៍​ ទី៣០​ខែមីនា ​ឆ្នាំ​២០១៧។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៣០ មីនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG