ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ «ខួប​១០០​ឆ្នាំ​នៃ​សាលា​រចនា​ ១៩១៧~២០១៧»

សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ទេព​កោសល្យ​ និង​ស្នាដៃ​លើក​ទី​៣​ ក្រោម​ប្រធានបទ​ «ខួប​១០០​ឆ្នាំ​នៃ​សាលា​រចនា​ ១៩១៧~២០១៧» រយៈពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៤​ ដល់​ ២៦​ ខែ​មីនា​ ឆ្នាំ​២០១៧។ កម្មវិធី​នៃ​ពិព័រណ៍​ទេព្យ​កោសល្យ​ និង​ស្នាដៃ​នេះ​ រួមមាន​ការ​សម្តែង​របាំ​ប្រពៃណី​ខ្មែរ​ ការ​សម្តែង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ ការ​ពិព័រណ៍​វត្ថុ​បុរាណ​នានា​ និង​ការ​ពិព័រណ៍​ស្នាដៃ​របស់​និស្សិត​ទាំង​៥​មហាវិទ្យាល័យ។ សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ឬ​អតីត​សាលា​រចនា​នេះ​ បាន​ដើរ​តួនាទី​ជា​ថ្នាល​ បណ្តុះ​បណ្តាល​អ្នក​សិល្បៈ​ខ្មែរ​ជា​ច្រើន​ជំនាន់។

XS
SM
MD
LG