ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​ជំនាញ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បន្ត​បញ្ចេញ​មតិ​លើ​គោលនយោបាយ​នានា

  • ម៉ែន គឹមសេង

អ្នក​ជំនាញ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បន្ត​បញ្ចេញមតិ​លើ​បញ្ហា​សង្គម​ ដោយ​យល់​ឃើញ​ថា​សំឡេង​របស់​ពួកគេ​កាន់តែ​មាន​តម្លៃ​ជាងមុន ​ហើយ​ថា​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​កាន់តែ​ខិតជិត​មក​ដល់ គឺ​រដ្ឋាភិបាល​កាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រតិកម្ម​របស់​ពលរដ្ឋ។ លោកឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​យល់​ថា ​ការ​វិវត្តន៍​ថ្មីៗ​នេះ​ដែល​រដ្ឋាភិបាល​ និង​សមត្ថកិច្ច​បាន​ដកថយ​លើ​ផ្នែក​គោល​នយោបាយ​ និង​ចំណាត់​ការ​ខ្លះ ដូចជា​បញ្ហា​សន្តិសុខ​នៅ​តាម​ទូរម៉ាស៊ីន​ដក​ប្រាក់ ​ATM សារ​តាម​ទូរស័ព្ទ​ស្តីពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​អត្រា​ការ​ប្រាក់​ជាដើម ​ដោយ​សារ​តែ​មាន​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តាញ​សង្គម​ និង​ទីសាធារណៈ​មួយ​ចំនួន ហើយ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​អភិបាល​កិច្ច​ល្អ​ដំណើរការ​ទៅមុខ ​ហើយ​គណបក្ស​កាន់​អំណាច​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​សន្លឹក​ឆ្នោត​គាំទ្រ​ផងដែរ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ មីនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG