ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការពិនិត្យ​មើល​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម IS


ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ផែនការ​​ដំបូង​មួយ​ទៅ​ឲ្យ​សេតវិមាន ដើម្បី​ផ្តួល​ពួក​ជ្រុល​និយម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ​៣០​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump ​បាន​ស្នើ​យុទ្ធសាស្រ្ត​ប្រយុទ្ធ​ថ្មី​មួយ។ សេចក្តី​លម្អិត​នៃ​របាយការណ៍​នោះ ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​សម្ងាត់ ក៏ប៉ុន្តែ​ពួក​មន្រ្តី​ខ្លះ​របស់​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​និយាយ​ថា ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ទាក់ទង​កាន់​តែ​ខ្លាំង​ឡើង​របស់​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​នឹង​ការ​បន្ត​យុទ្ធសាស្រ្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អ្នកនាង Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ក្រសួង​ការពារ​ប្រទេស​បាន​នាំ​យើង​ទៅ​មើល​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​វិល​ត្រឡប់​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG