ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ កម្ពុជា​នឹង​​​បញ្ជូន​ពលករ​ទៅ​ប្រទេស​កាតា​ ទោះបី​​ពលរដ្ឋ​មិន​ទាន់​ស្គាល់​ប្រទេស​នេះ

  • ម៉ែន គឹមសេង

ទោះបីជា​ពលរដ្ឋ​មិន​ទាន់​បាន​ស្គាល់ច្បាស់​ពីស្ថានភាព​ប្រទេស​កាតា​និង​ទីតាំង​ថា​ប្រទេស​នោះ​ស្ថិតនៅ​ទីណា​ ប៉ុន្តែ​មាន​អ្នក​ដាក់​ពាក្យ​សុំ​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ចំនួន​១០០០នាក់ ​ហើយនិង​​មាន​អ្នកត្រៀម​ទៅ​ធ្វើ​ការ​ចំនួន​២០០នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សកម្មជន​ការពារ​សិទ្ធិ​ពលករ។ អ្នក​ការពារ​សិទ្ធិ​ពលករ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​អាក្រក់​ដែល​ពលករ​ខ្មែរ​អាច​នឹង​ជួប​ប្រទះ ​​ដោយ​សារ​តែប្រទេស​​នេះ​ជា​ប្រទេស​អ្នក​មាន​ ហើយ​មិន​យក​ចិត្ត​ទុកដាក់​នឹង​សិទ្ធិ​មនុស្ស​ និង​មិន​អនុញ្ញាត​ឱ្យ​មាន​អង្គការ​ក្រៅរដ្ឋាភិបាល​ណា​តាម​ដាន​កិច្ចការ​របស់​ខ្លួនទេ។ លោក​ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស (សង់ត្រាល់) ​លើកឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​រៀបចំ​ឱ្យ​មាន​យន្តការ​ការពារ​ត្រឹម​ត្រូវ ​ដូច​ជា​មាន​តំណាង​ស្ថានទូត​ និង​គណៈកម្មការ​តាម​ដាន​ការ​អនុវត្ត​ការងារ​ជាដើម មុន​នឹង​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើការ​នៅ​ទីនោះ។ លោក​ក៏ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​នឹង​អង្គការ​ការពារ​សិទ្ធិ​ពលករ​ ដោយ​ផ្តល់​លេខ​ទំនាក់​ទំនង​នានា​ដល់​ពួកគេ​មុនពេល​ចេញ​ដំណើរ​ដើម្បី​ងាយស្រួល​ស្វែងរក​អន្តរាគមន៍​ក្នុង​ករណី​មាន​ការ​រំលោភបំពាន​ណា​មួយ​កើត​ឡើង។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៣ មីនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG