ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA សុខភាព៖ ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាន់​តែ​ឆាប់​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ពី​ការ​ស្លាប់​បាន


អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែង​ថា ​ការ​ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ឬstrokeឲ្យ​បាន​កាន់​តែ​ឆាប់​ក្នុង​ចន្លោះ​ពី​៤​ទៅ​៦​ម៉ោង​ អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ បាន។ គ្រូពេទ្យ​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពេល​អ្នក​ជំងឺ​ទៅ​ដល់​មន្ទីពេទ្យ​ភ្លាម​ ដោយ​ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​រំលាយ​ឈាម​កក​ ឬ​ដោយ​ការ​ចាក់​ម្ជុល​ញែក​សរសៃ​យក​ឈាម​កក​ចេញ​ឲ្យ​បាន​កាន់​ឆាប់​រហ័ស​ អាច​ជួយ​អ្នក​ជំងឺ​ឲ្យ​ជៀស​ផុត​ពី​ការ​ស្លាប់​ និង​ឆាប់​ជា​សះស្បើយ​បាន​កាន់​តែ​ប្រសើរ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អ្នក​ជំងឺ​លើស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ និង​ការ​បរិភោគ​អាហារ​ដែល​ជួយ​ដល់​សុខភាព​ ដូចជា​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​គឺ​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​មាន​ជាតិ​ប្រៃ​ ខ្លាញ់​ និង​ការ​ឈប់​ជក់​បារី​ អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​នេះ​បាន។ (ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន/ផ្លរីដា, ១៦ មិនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG