ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ផលិតករ​ភាពយន្ត "Angkor Awakens" ថា៖ កម្ពុជា​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​សំខាន់​មួយ


ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ជា​ខ្សែ​ភាពយន្ត​រំជួល​ចិត្ត ដែល​រៀបរាប់​អំពី​ដំណើរ​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ទល់​នឹង​សម័យ​បច្ចុប្បន្ន​កាល និង​ផ្ដោត​ជាពិសេស​លើ​ប្រទេស​កម្ពុជា​សម័យ​ទំនើប ដែល​ជា​សម័យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រឹងប្រែង​ដើម្បី​បំភ្លេច​របប​ខ្មៅ​ងងឹត​របស់​ពួក​ខ្មែរ​ក្រហម។ ភាពយន្ត​នេះ​ត្រូវ​បាន​ដឹកនាំ និង​ផលិត​ដោយ​លោក Robert H. Lieberman ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក អ្នក​ថត​ខ្សែ​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក។ ភាពយន្ត​ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៦នេះ មាន​គោល​បំណង​ចង់​ឲ្យ​ទស្សនិកជន​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា។ ខ្សែ​ភាពយន្ត​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ បញ្ចេញ​មតិ​យោបល់​ចំពោះ​សង្គម និង​អនាគត​របស់​ប្រទេស​កម្ពុជា។ នា​ពេល​ថ្មីៗ​នេះ លោក Lieberman បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​លោក ភី សុភាដា នៃ VOA ខ្មែរ អំពី​ខ្សែ​ភាពយន្ត​នេះ និង​អំពី​ដំណើរ​វិវត្តន៍​របស់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ សូម​ស្តាប់​បទ​សម្ភាសន៍​នេះ​ក្នុង​ខ្លឹមសារ​ជា​ភាសា​ខ្មែរទាំងស្រុង​ដូច​តទៅ​៕

XS
SM
MD
LG